តម្លៃ​ដាវ​-កាំបិត នេះ​មួយ​ទិញ​កាំបិត​លើទីផ្សា​បាន​រាប់​ឡូ

  • 2017-11-16 02:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​អះអាង​ថា​ជា​ចំណង់​ចំណូល​ចិត្ត​ លោក​ ទួន​ សុជាតិ ​បាន​ក្លាយ​ជា​អ្នក​ដំដាវ ​កំបិត ​ផ្សាភ្ជាប់​ជាមួយ​​រចនា​ប័ទ្ម​បុរាណ​ខ្មែរ ​ហើយ​ស្នា​ដៃនេះ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន ពី​អ្នក​ដែល​និយម​ ស្នាដៃ​បែប​សិល្បៈ​នេះ​។   ជាង​ស្មិត​វ័យ​២៥ឆ្នាំ រូ​ប​នេះ​រៀប​រាប់​ថា លោក​មាន​និស្ស័យនឹង​ជំនាញ​ស្មិត ដាវ​ កំបិត តាំង​ពី​តូច តែ​ទើប​​តែ​មួយ​រយៈ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ដែល​លោក​ចាប់​ផ្ដើម​ដំ​ដាវ កំាបិត ដែល​រួម​បញ្ចូល​នឹង​ស្នាដៃ​សិល្បៈ​នេះ​ឡើង។

(ការតាំងបង្ហាញ​ដាវ កាំបិត​ ដែល​ផលិត​បាន​ដោយ​លោក ទួន សុជាតិ)

លោក​ថា ដាវ​ កាំបិត ទាំង​នេះ ដំ​​ដោយ​គោរព​យ៉ាង​ហ្មត់​ចត់ ទៅតាម​ទ្រង់ទ្រាយ រចនាប័ទ្ម​ និង​ក្បួនខ្នាត​រ​បស់​ខ្មែរ​សម័យ​បុរាណ ដែល​លោក​បាន​ស្រាវ​ជ្រាវ ដោយ​ផ្អែក​លើ​ការ​សាក​សួរ​ចាស់​ៗ សំណៅ​ឯកសារ រួម​នឹង​ ចម្លាក់ តាម​ជញ្ជាំង​ប្រាសាទ ជា​ដើម។

ជាង​កំាំបិត មាន​ប្រភពពី​ខេត្ត បន្ទាយ​មាន​ជ័យ រូ​បនេះ​បន្ថែមថា អតិថិជន ភាគច្រើន​ដែល​ជាវ ស្នា​ដៃ​លោក ជា​មន្ត្រី កង​កម្លាំង​ប្រដាប់​អាវុធ អ្នក​មុខអ្នកការ​​ ក្នុង​សង្គមតែ​ម្ដង។ លោក​ថា ក្រៅពី​ដំដោយ​ក្បួន​ខ្នាត​សម័យ​ដើម កាំបិត​ទាំង​នេះ ក៏មាន​ដែរ​ការ​ចារ​បញ្ចុះ​ដោយ​បាលី​គាថា​ ដោយ​ជឿថា​អាច​បណ្ដេញ​គ្រោះ​ចង្រៃ ​លើករាសី ទៅ​តាម​តម្រូវការ​អតិ​ថិជន​ផង​ដែរ​។

(ដាវ​ដែល​មាន​ឆ្លាក់​ដោយ​បាលីគាថា)

លោក ទួន សុជាតិ ពន្យ​ល់​ថា ដោយ​សារ​ការ​គោរព តាម​គំរូប​បែប​បទ ទំហំ ប្រវែង ទ្រង់ទ្រាយ ឲ្យ​​ដូច​នឹង ក្រិត​ក្រម​បុរាណ កំាំបិត និង​ដាវ ១​ដើម​ៗ ចំណាយ​ពេលផលិតយូរថ្ងៃ​ ដោយថដា​១​ដើមៗ​ ដំយ៉ាង​ប្រិតព្រៀង ពី​១​ទៅ២​សប្ដាហ៍​ឯ​ណោះ។ កាំបិតខ្នាត​តូច លោក​លក់​តម្លៃ១៨០ដុល្លារឡើង​ទៅ ខណៈ​ដែល ដាវ និង​កាំបិត​ធំ មាន​តម្លៃ​ចាប់​ពី ​២០០ ដុល្លារ​ឡើង​៕

អត្ថបទដោយ៖ ណាក្វាន់

ប្រ​ភព៖ ៣០ដេលី

អត្ថបទពេញនិយម