អតីត​ជើង​ខ្លាំង​ចាស់​វស្សា​ អ៊ឹង​ បូរ៉ា​ សរសើរ​ ឡៅ​ ចិត្រា​ មាន​ផ្លែ​ល្អ​គ្រប់​ក្បាច់

  • 2017-11-16 02:59:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​កាល​ពី​៣ឆ្នាំ​មុន​ អ៊ឹង​ បូរ៉ា​ សរសើរ​អ្នក​ប្រដាល់​មក​ពី​ឆ័ត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ ថា​ ជា​ជើង​ខ្លាំង​ប្រចាំ​ទម្ងន់​ ៥៧គីឡូក្រាម​ ដែល​មាន​ផ្លែ​ល្អ​គ្រប់​ក្បាច់​ទាំង​អស់។​

កីឡាករ អ៊ឹង​ បូរ៉ា

កីឡាករ​ អ៊ឹង​ បូរ៉ា​ បាន​ឲ្យ​ដឹង​ថា​ បើ​មើល​តាម​ការ​ប្រកួត​របស់​ ឡៅ​ ចិត្រា​ កន្លង​មក​មិន​សរសើរ​មិន​បាន​ ក្មេង​ទើប​និង​ឡើង​កូដ​ ប្រកួត​កម្រ​និង​ចាញ់​ បើ​និយាយ​ពី​ស្នៀត​វិញ​ល្អ​គ្រប់​ក្បាច់​តែ​ម្ដង​ ដូចជា​ដៃ​ ជើង​ កែង​ ជា​ពិសេស​កម្លាំង​តែ​ម្ដង។​

ម្ចាស់​ខ្សែក្រវាត់​របស់​ CTN​ ៣ឆ្នាំ​មុន​រូប​នេះ​បន្ត​ថា​ បើ​គិត​មើល​ទៅ​កីឡាករ​ចាស់ៗ​ដូច​លោក​ជា​ដើម​ បើ​ប៉ះ​ក្មេង​ៗ​ឥលូវ​ក៏​ពិបាក​ដែរ​ បើ​ទោះ​ជា​មាន​ស្នៀត​ល្អ​យ៉ាង​ក៏​ដោយ​ បើ​កម្លាំង​មិន​ដល់​ក្មេង​គឺ​ពិបាក​ប្រកួត​ហើយ​ ដូច្នេះ​ត្រូវ​ការ​ហ្វឹកហាត់​ខ្លាំង​ទើប​អាច​ទប់ទល់​រួច។​

ឡៅ​ ចិត្រា​ ពេលឈ្នះ​មេដាយមាសកីឡាជាតិ
ឡៅ ចិត្រា​ ពេល​ឈ្នះ​មេដាយសំរឹទ្ធស៊ីហ្គេម

អ្នក​លេង​គុន​ខ្មែរ​ អ៊ឹង​ បូរ៉ា​ ទើប​តែ​ឡើង​សង្វៀន​វិញ​បាន​ ៧-៨ប្រកួត​នោះ​ទេ​ ក្រោយ​ពី​បោះបង់​សង្វៀន​ចោល​ចុង​ឆ្នាំ​ ២០១៣​ មក​ម្ល៉េះ។​ ការ​វិល​ចូល​ប្រឡូក​អាជីព​ឈឺ​ខ្លួន​វិញ​នេះ​ គេ​ទើប​នឹង​ឈ្នះ​ពាន​ប្រចាំ​សង្វៀន​ CNC​ កាល​ពី​ថ្ងៃទី៥​ ដើម​ខែ​វិច្ឆិកា​ថ្មីៗ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​