Sabay​ ​ប្រាប់​គន្លឹះ​ថត​វីដេអូ​មិន​ឲ្យ​ងងឹត​ ​ជា​មួយ​មុខងារ​ ​AE-Lock

  • 2017-11-16 03:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថតរូប​ទាមទារ​ពន្លឺ​គ្រប់គ្រាន់​ក្នុង​ការ​បំភ្លឺ Subject ឲ្យ​មើល​ទៅ​ស្អាត​ល្អ ចំណែក​ការ​ថត​វីដេអូ​ក៏​ដូច្នោះ​ដែរ​។ អ្នក​គួរ​ដឹង​ទីតាំង​ប្រភព​ពន្លឺ ជះ​លើ Subject។ ប្រសិនបើ​អ្នក​ថត​នៅ​ខាង​ក្នុង ដូចជា​ផ្ទះ អ្នក​ប្រហែល​ជា​ត្រូវការ​ប្រើ​អំពូល​ភ្លើង ជា​ប្រភព​ពន្លឺ​។ ម្យ៉ាង​វិញ​ទៀត អ្នក​ប្រហែល​ជា​ត្រូវការ​ផ្លាស់ប្ដូរ​ទីតាំង​កាមេរ៉ា ឬ​ផ្លាស់ប្ដូរ​ពន្លឺ​ដោយ​ប្រើ​ដូចជា Reflector ដើម្បី​ឲ្យ​ទិដ្ឋភាព​មាន​ពន្លឺ​ល្អ​ប្រសើរ​។

តើ​ពេល​ណា​អ្នក​គួរ​ប្រើ​ ​AE-Lock?

ពេល​អ្នក​ថត​នៅ​ខាង​ក្រៅ​ ​Subject​ ​អាច​មាន​ស្រមោល​ ​ឬ​ងងឹត​ប៉ុន្តែ​ផ្ទៃ​ក្រោយ​បែរ​ជា​ភ្លឺ​ដោយ​ពន្លឺ​ថ្ងៃ​ ​ដូច្នេះ​អ្នក​អាច​ប្រើ​មុខងារ​ ​AE-lock​ ​លើ​កាមេរ៉ា​ដើម្បី​ទទួល​បាន​នូវ​ ​Exposure​ ​ដ៏​ល្អ​សម្រាប់​ ​Subject។

ពេល​អ្នក​ថតរូប​ Subject​ ​ប្រឈម​នឹង​ពន្លឺ​ថ្ងៃ​ ​Subject​ ​នឹង​ប្រែ​ជា​មាន​ស្រមោល​ ​ឬ​ងងឹត​។ អ្នក​អាច​ប្រើ​ ​Spot metering​ ​បន្ទាប់​មក​កំណត់​ ​Subject​ ​ឲ្យ​ស្ថិត​នៅ​កណ្ដាល​ក្នុង​ ​Frame​ ​ឬ​ដើរ​ទៅ​កៀក​នឹង​ ​Subject​ ​ដើម្បី​បំពេញ​ ​Frame។ អ្នក​គួរ​បើក​ដំណើរការ​ ​Live View​ ​ហើយ​ចុច​ឲ្យ​ជាប់​នឹង​ប៊ូតុង​ ​AE-Lock​ ​បន្ទាប់​មក​កំណត់​ ​Frame​ ​ឡើង​វិញ​ ​រួច​ចុច​ថត​ទិដ្ឋភាព​។ ការ​ធ្វើ​បែប​នេះ​នឹង​ ​Lock​ ​នូវ​ Exposure​ ​ដរាប​ណា​អ្នក​ចុច​ជាប់​នឹង​ប៊ូតុង​ ​AE-L​ ​កំឡុង​ពេល​ថត។

ប៊ូតុង​ ​AE-L/AF-L​ ​លើ​កាមេរ៉ា​ ​HDSLR​ ​របស់​ ​Nikon​ ​អាច​គ្រប់គ្រង​ទាំង​ ​Auto Exposure Lock (AE-L)​ ​ និង​ ​Auto Focus Lock (AF-L)។ អ្នក​អាច​គ្រប់គ្រង​នូវ​ដំណើរការ​ប៊ូតុង​ ​ដោយ​ផ្លាស់ប្ដូរ​ ​Settings​ ​ ដោយ​ខ្លួនឯង​។ អ្នក​មាន​ជម្រើស​ច្រើន​ដូចជា​ ​AE/AF lock, AE lock only, AE lock (Hold), AF lock only និង​ ​AF-ON។ សម្រាប់​ជម្រើស AE lock (Hold) ល្អ​ជាង​គេ​សម្រាប់​ថត​វីដេអូ ដោយសារ​អ្នក​ចុច​មួយ​ដង​លើ​ប៊ូតុង AE-L ក្នុង​ការ​ដំណើរការ តម្លៃ Exposure នឹង​នៅ​តែ Lock សូម្បី​អ្នក​លេង​ចុច​លើ​ប៊ូតុង AE-L។ អ្នក​អាច​ចុច​មួយ​ដង​ទៀត ដើម្បី Unlock តម្លៃ Exposure ឲ្យ​មាន​ការ​​កែប្រែ​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ Nikonusa   ប្រែសម្រួល៖ ប៊ុន ធឿន