Drake ស្រែក​ដាក់​បុរស​ម្នាក់​ក្នុងពេល​សម្តែងខន​សឺត ព្រោះ​ឃើញ​ប៉ះ​ពាល់​ខ្លួន​ស្រីៗ​

  • 2017-11-16 08:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ចង្វាក់​ហ៊ីបហប​ Drake បាន​បង្ហោះ​វីដេអូ​មួយ​ដែល​ខ្លួន​បាន​ការពារ​អ្នក​គាំទ្រ​ស្រីៗ ដែល​ត្រូវ​គេ​ប៉ះ​ពាល់​ខណៈ​ពេល​ពួក​គេ​ចូល​រួម​ទស្សនា​ការ​ប្រគំ​តន្ត្រី​ខ្លួន។

នៅ​ក្នុង​វីដេអូ​ដែល​គេ​ប្រទះ​ឃើញ​បង្ហោះ​នៅ​លើ Instagram តារា​រ៉េប​រូប​នេះ​ បាន​ផ្អាក​ការ​សម្ដែង​ខ្លួន​មួយ​ភ្លែត​ដើម្បី​ ស្រែក​ទៅ​កាន់​បុរស​ម្នាក់​ដែល​លោក​បាន​ឃើញ​ថា​ កំពុង​តែ​បន្លំ​ប៉ះ​ពាល់​ខ្លួន​ស្រីៗ ដែល​ចូល​រួម​កម្មវិធី​នោះ។

Drake បាន​ស្រែក​ដាក់​បុរស​នោះ​ថា៖​ "ប្រសិន​ជា​ឯង​មិន​ឈប់​ប៉ះ​ស្រីៗ​ទាំង​នោះ​ទេ ខ្ញុំ​និង​ចេញ​ទៅ​ទី​នោះ​ដើម្បី​ប្រដៅ​ឯង​ចេញ"។

A post shared by Drake Fanpage (@aubsessed_86) on

តារា​សញ្ជាតិ​កាណាដា​រូប​នេះ​បាន​ចង្អុល​ទៅ​កាន់​បុរស​ម្នាក់​នោះ ហើយ​អ្នក​ចូល​រួម​ទស្សនា​ជា​ច្រើន​ស្រែក​ហ៊ោ​កញ្ជ្រោល​ចំពោះ​ទង្វើ​របស់​លោក។

បើ​យោង​ទៅ​តាម​សារព័ត៌មាន Page Six បាន​ឲ្យ​ដឹង​ថា​សន្តិសុខ​បាន​សម្រុក​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស​ ជាមួយ​នឹង​ពិល​ក្នុង​ដៃ​​ដើម្បី​ស្វែង​រក​បុរស​ម្នាក់​នោះ៕

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ