គូ​ប្រជែង​ ​Chrome​ ​កម្មវិធី​ ​Firefox Quantum​ ​ដាក់​ឲ្យ​ទាញ​យក​ជា​ផ្លូវការ

  • 2017-11-16 06:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​មិន​ស្វែងរក​ប្រាក់​ចំណេញ​ ​Mozilla​ ​បាន​បើក​ឲ្យ​ទាញ​យក​ជា​ផ្លូវការ​នូវ​កំណែ​ពេញលេញ​នៃ​កម្មវិធី​ ​Firefox Quantum​​ ក្រោយ​សាកល្បង​កំណែ​ ​Beta​ ​កាល​ពី​មួយ​រយៈ​មុន។

ក្រៅ​ពី​ជួយ​សន្សំ​សំចៃ​ល្បឿន​ដំណើរការ​នៃ​ ​RAM​ ​ប្រមាណ​ ​៣០%​ ​ធៀប​នឹង​ ​Chrome​ ​របស់​ ​Google​ ​ ចំពោះ​ ​Quantum​ ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ល្បឿន​លឿន​ជាង​ទ្វេ​ដង​ធៀប​នឹង​ជំនាន់​ចាស់​នៃ​ ​Firefox​ ​ កាល​ពី​ ​៦​ ​ខែ​មុន។

ផ្លាស់ប្ដូរ​ផ្ទាំង​រចនា​ថ្មី​ ​បន្ថែម​មុខងារ​ ​Screenshot​ ​ដោយ​មិន​ពឹង​ផ្អែក​លើ​ការ​ដំឡើង​កម្មវិធី​ពី​ខាង​ក្រៅ​ ​ សម្រប​នឹង​មុខងារ​ ​Pocket Saves​ ​ក៏​ដូច​ជា​បន្ត​គាំទ្រ​ការ​បន្ថែម​ ​Extensions​ ​និង​ ​Themes​ ​ដូច​ពី​ជំនាន់​មុន​ដែរ។​ អ្នក​អាច​ស្វែងរក​តំណ​ទាញ​យក​កម្មវិធី​ ​Firefox Quantum​ ​បាន​ដោយ​ ចុច​នៅ​ត្រង់​នេះ ទាំង​ PC, iOS និង Android៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ GSMarena   ប្រែសម្រួល៖ កៅ រក្សា