ចំណុច​ឆ្លាត​វៃ​គួរ​ដឹង​ ចៀសវាង​មាន​ទូទឹកកក​ហើយ​ខ្មាសភ្ញៀវ​មក​លេង​ផ្ទះ​

  • 2017-11-16 07:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន ទូទឹកកក​ មិន​ត្រឹមតែ​ជា​ឧបករណ៍​ ដើម្បី​ក្លាស្សេ​ទុកដាក់​ម្ហូប​ចំណី​អាហារប៉ុ​ណ្ណោះ​ទេ វា​បាន​វិវត្ត​ទៅជា​សម្ភារៈ​ដែល​ទំ​នើ​ប​ទាន់​ស​ម័​យ និង​មានការ​រចនា​ស្អាត​ទាក់ទាញ​ដែល​ត្រូវ​បាន​យក​តាំង​ល​ម្អ​ក្នុង​ផ្ទះ​ទៀត​ផង​។

ដើម្បី​ជ្រើសរើស​ទូទឹកកក​ឲ្យ​ស័ក្តិសម​ទៅ​នឹង​ផ្ទះបាយ​របស់​អ្នក អ្នក​គួរ​ពិចារណា​លើ ៥ ចំណុច ដូច​ខាងក្រោម​៖​

១. ការ​រក្សាទុក​បន្លែ និង​ផ្លែឈើ​ឲ្យ​នៅ​ស្រស់​

ដើម្បី​ចៀស​វាង​ខ្មាស​គេ​នៅពេល​មាន​ភ្ញៀ​វ​មកលេង ព្រោះ​ចាន​ផ្លែឈើ តែ​បែរជា​ធុំក្លិន​ឆ្អាប​ត្រី វិញ​នោះ អ៊ីចឹង​ Sabayសូម​ណែនាំ ទូទឹកកក​សាម​សុង side by side ជាមួយ​ប្រព័ន្ធ​ត្រជាក់ ៣ ដង ដែល​ធ្វើឡើង​សម្រាប់​រក្សា​ស៊ី​តុ​ណ្ហ​ភាពត្រជាក់ 3 កន្លែង ខុសគ្នា ហើយ​វា​ជួយ​កាត់បន្ថយ ការ​លាយ​លំ​បញ្ចូល​ក្លិន​ទៅ​វិ​ញ​ទៅមក​។ ទូទឹកកក​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​យើង​កំណ​ត់ សីតុណ្ហភាព​ខុសៗ​គ្នា​ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយ តាម​ប្រភេទ​ម្ហូបអាហារ និង​ភេសជ្ជៈ​។​

២. ទំហំ​ទូទឹកកក​៖ ជាទូទៅ ទូទឹកកក​ភាគច្រើន​មាន ៤​ប្រភេទ​៖

  • French door: គឺ​មាន​ទ្វារ ២ បើក​ចេញ​មក​ក្រៅ ហើយ​កន្លែង​បង្កក​គឺ​ស្ថិតនៅ​ខាងក្រោម​។​
  • Side-by-side: គឺ​មាន​ទ្វារ ២ បើក​ចេញ​មក​ក្រៅ ហើយ​កន្លែង​បង្កក និង​កន្លែង​ទុក​រក្សា ឲ្យ​ត្រជាក់ គឺ​នៅ​ចំហៀង​ម្ខាង​ម្នាក់ ។​
  • Top freezer: ទូទឹកកក​ដែល​កន្លែង​បង្កក​នៅ​ខាង​ផ្នែក​ខាងលើ ហើយ​កន្លែង​ទុក​រក្សា ឲ្យ​ត្រជាក់ គឺ​នៅ​ខាងក្រោម​។​
  • Bottom freezer: កន្លែង​ទុក​រក្សា​ឲ្យ​ត្រជាក់​គឺ​នៅ​ផ្នែក​ខាងលើ ដែល​កន្លែង​បង្កក​នៅឯ ខាងក្រោម​។​

៣. ជា​កន្លែង​ពិសេស​មួយ​ដែល​អាច​ទុកដាក់​អ្វី​គ្រប់​យ៉ាង​

នៅ​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ភាព​ប្រញាប់ប្រញាល់ ទូទឹកកក​ដែល​មាន​ផ្នែក​ពិសេស​មួយៗ​ជួយ ទ​ប់ស្កា​ត់​វត្ថុ​ដែល​ច្រ​បូល​ច្របល់ និង​អាចធ្វើ​ឲ្យ​ការរៀប​ចំ​យ៉ាង​ឆាប់រ​ហ័​ស និង ងាយស្រួល រក​ទៀតផង​។ វា​មាន​ប្រព័ន្ធ​បញ្ជា​ក្នុង​ការ​កំ​ណ​ត់​សីតុណ្ហភាព ដែល​មាន​នៅលើ​ធ្នើរ​លោ​ហៈ ដែល​អាច​ដោះចេញ​បាន​របស់​ទូទឹកកក​សាម​សុង​។​

៤. ប្តូរ​មុខងារ​ពី​កន្លែង​ត្រជាក់ ទៅ​ជា​កន្លែង​កក

​នៅពេល​មាន​កម្មវិធី​ជប់​លៀង​នៅផ្ទះ​ម្តងៗ​អ្នក​នឹង​ត្រូវ​ទីតាំង​ធំ​ទូលាយ​ដើម្បី​ទុកដាក់​របស់របរ និង​ម្ហូប​ចំណី​សម្រាប់​ភ្ញៀ​វ កុំឲ្យ​ឆាប់​ខូច ដូច្នេះ អ្នក​អាច​ប្តូរ​កន្លែង​ក្លាស្សេ​ធម្មតា មក​ជា​កន្លែង​បង្កក​វិញ តាម​រយៈ​ទូ​ទឹកកក ប្រភេទ Samsung French Door ។

៥. កន្លែង​យក​ទឹក និង​ទឹកកក​នៅជាប់​ខាងក្រៅ​ទ្វារ​

ទូ​ទឹកកក Samsung French Door មាន​កន្លែង​បង្ហូរទឹក និង​ទ​ម្លាក់​ទឹកកក នៅ​ខាងក្រៅ ដែល​ងាយស្រួល និង​លឿន​ទាន់​ចិត្ត ។ ជាមួយនឹង​ប្រព័ន្ធ​ទឹក​ដ៏​ទំ​នើ​ប​គួរ​ជាទី​ទុកចិត្ត​នៅ​ដៃ​ទ្វារ ទូ​ទឹកកក វា​អាចជួយ​ឲ្យ​អ្នក​នឹង​ក្រុមគ្រួសារ​ប្រើប្រាស់​ទឹក និង​ទឹកកក កាន់តែ​ងាយស្រួល​៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម