តារា​ល្បី​ៗនាំ​គ្នា​លេង​វីដេអូ Challenge ថ្មី​ សប្បាយ​ហើយ ​អាច​ជួយ​សង្គម​បាន​ទៀត (វីដេអូ)

  • 2017-11-16 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DJ Nana Tip ពិធីការនី Catherin កំឡោះ​សង្ហា​ វី យ៉ារ៉ូ និង​សិល្បករ សិល្បការិនី​ជាច្រើន​​​បាន​នាំ​គ្នា​បង្ហោះ​វីដេអូ​ Challenge មួយ​ប្រភេទ​​ ថែម​ទាំង​បាន​ឧទ្ទេសនាម(Nominate) ឲ្យ​មិត្ត​ និង​អ្នក​គាំទ្រ​របស់​ខ្លួន​​ចូល​រួម​លេង​ជា​បន្ត​បន្ទាប់​ទៀត​ផង។

វីដេអូ​ទាំង​នោះ ត្រូវ​បាន​​ធ្វើ​ឡើង​ដោយ​និយាយ​ជុំ​វិញ​ប្រធាន​បទ​បរិស្ថាន​ ក្រោម​ទិស​ស្លោក​ថា "​សំរាម​មិន​ធ្លាក់​ដល់​ដី​ភ្នំពេញ​កាន់​តែ​ប្រពៃ" ក្នុង​គោល​បំណង​ជំរុញ និង​លើក​កម្ពស់​យន្តការ​បរិស្ថាន​ទីក្រុង​ភ្នំពេញ។

ដើម្បី​ចូល​រួម​យុទ្ធនាការ​ការពារ​បរិស្ថាន​នេះ​ ប្រិយមិត្ត​​តាម​វិធី​ខាង​ក្រោម​៖

១ ថត​វីដេអូ​ដែល​បង្ហាញ​ពី​អត្ថន័យ​ស្អាត ដូចជា​សម្អាត​ទីធ្លា​ខាង​មុខ​ផ្ទះ ឬ​សម្អាត​តុ​កន្លែង​ធ្វើ​ការ ឬ​បោះ​សំរាម​។

២ ប្រាប់​មិត្ត (Nominate)​ក្នុង​វីដេអូ​ចំនួន២​នាក់​ឲ្យ​ចូល​រួម​លេង និង​គាំទ្រ​យុទ្ធនា​ការ​នេះ

៣ ដាក់​ #Phnompenhsaat ឬ #ភ្នំពេញ​ស្អាត និង​ដាក់​ Post នោះ​ជា​ Public។

អ្វី​ដែល​រឹត​តែ​ពិសេស​ទៀត​នោះ អ្នក​ចូល​រួម​ដែល​ទទួល​បាន​​ចំនួន Likeច្រើន​ជាង​គេ នឹង​ត្រូវ​បាន​ជ្រើស​រើស​ដាក់​ទៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក Phnom Penh Saat។ ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​សោភ័ណភាព​ទី​ក្រុង​ភ្នំពេញ។ ​

ទស្សនា​វីដអូ Challenge របស់​តារា៖

អត្ថបទ៖ សុខណា

អត្ថបទថ្មី