រន្ធត់​ចិត្ត​! តារា​ចម្រៀង​ភាសា​ចិន​បាន​លា​ចាក​លោក​នេះ​ទាំងវ័យក្មេង

  • 2017-11-16 09:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ទំព័រ​ហ្វេស​ប៊ុក​​សិល្បករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​​ព្រឹក​មិញ​នេះ​​តារា​ចម្រៀង​ភាសា​ចិន​​កញ្ញា សុខ រស់ បាន​ទទួល​មរណភាព​​​ហើយ​ ដោយ​ជំងឺ​មហា​រីក​។

គេហទំព័រ​ដដែល​បន្ត​ថា​៖​"ប្អូន​ស្រី​ សុខ រស់ ដែល​ជា​តារា​ចម្រៀង​ច្រៀង​ភាសា​ចិន​ ពេល​នេះ​បាន​ទទួល​មរណភាព​ ហើយ​ដោយ​ជំងឺ​មហា​រីក​។ ប្អូន​ស្រី​ តែង​តែ​ច្រៀង​បទ​ជា​ភាសា​ចិន​ នៅ​ភោជនីយដ្ឋាន​ ម៉ារ៉ុក និង​អេហ្ស៊ីប និង​ឡើង​​កម្មវិធី​មួយ​ចំនួន​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​"។

ដោយ​សារ​តែ​ខ្វះ​ខាត​ថវិកា​ព្យាបាល​ជំងឺ​​ទើប​ធ្វើ​ឲ្យ​ស្ថានភាពជំងឺ​របស់ សុខ រស់ កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ មិន​អាច​ព្យាបាល​ជាទើប​បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​នៅ​ព្រឹក​មិញ​នេះ​៕

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​