បទ​ចម្រៀងរបស់តារាកូរ៉េ Ali សម្ដែង​ដោយ​ Mai Davika ចេញ​ជា​ផ្លូវការ​ហើយ!

  • 2017-11-17 01:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណង​ដៃ​ពិសេស​ដល់​អ្នក​គាំទ្រ​ថៃ​ កូរ៉េ​ និង​ជុំវិញ​ពិភពលោក​ របស់​តារា​ចម្រៀង​កូរ៉េ​ Ali និង​តារា​សម្ដែង​ថៃ​ Mai Davika បាន​ចេញ​ជា​រូបរាង​ជា​ផ្លូវការ​ហើយ​ កាល​ពី​ថ្ងៃ​ទី​ ១៦​ ខែ​វិច្ឆិកា។

តារាចម្រៀង Ali និង​ Mai Davika

បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា​ "No Way” ពី​ក្នុង​អាល់ប៊ុម​ទី ៥ "Expand” របស់​តារា​ស្រី​ Ali នេះ​ ពិត​ជា​រៀប​ចំ​យ៉ាង​ពិសេស​បំផុត​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​សម្ដែង​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​ថៃ​ Mai Davika។

វីដេអូ​បទ​ចម្រៀង​ “No Way” បាន​បង្ហាញ​ពី​ស្នេហា​បែកបាក់​ប្រេះស្រាំ​របស់​គូស្នេហ៍​១គូ​ ដែល​បន្សល់​ទុក​ក្ដី​ឈឺចាប់​ដល់​ខាង​ស្រី​ រស់​នៅ​បៀម​អារម្មណ៍​ខ្លោច​ផ្សា​ឥត​ល្ហែ៕

ទស្សនីយភាព​ពិសេស​កម្រិត​ណា​ សូមទស្សនា​ដូច​ខាងក្រោម៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី