ក្តៅៗ! Kangin សមាជិក​ក្រុម​ Super Junior ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះប្រើ​​អំពើ​ហិង្សា​លើ​មិត្ត​ស្រី​

  • 2017-11-17 02:27:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​​នេះ តារា​ចម្រៀង​ Kangin ត្រូវ​បាន​​​​រាយការណ៍​ថា​បាន​ប្រើ​អំពើ​ហិង្សា​លើ​មិត្ត​ស្រី​របស់​លោក​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

តារា​ប្រុស​សមាជិក​ក្រុម​ចម្រៀង​ Super Junior រូប​នេះ​ បាន​បង្ក​ហេតុ​ការណ៍​នឹក​ស្មាន​មិន​ដល់​មួយ​ នៅ​ពេល​យក​ដៃ​របស់​ខ្លួន​ធ្វើ​រឿង​មិន​គប្បី​ ដោយ​ប្រើ​អំពើ​ហិង្សា​លើ​មិត្តស្រី​ខ្លួន នៅ​បារ​មួយ​កន្លែង។ ភ្លាមៗ​ក្រោយ​កើត​ហេតុ​ ក្រុម​ប៉ូលិស​ក៏​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ដើម្បី​ចាត់​វិធានការ​បន្ទាន់​១។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិត្ត​ស្រី​របស់​លោក Kangin បាន​និយាយ​ថា​នាង​មិន​ចង់​ប្ដឹង​ផ្ដល់​ ឫ​មាន​រឿង​វែង​ឆ្ងាយ​ទេ​ ដូច្នេះ​ហើយ​ទើប​ខាង​ប៉ូលិស​សម្រេច​ដោះ​លែង​ពួក​គេ​វិញ​​ទៅ។

បន្ទាប់​ពី​​រឿង​រ៉ាវ​នេះ​ផ្ទុះ​ឡើង​ ផលិត​កម្ម SM ក៏​បាន​ចេញ​មុខ​និយាយ​ដែរ​ថា៖ “ឥឡូវ​នេះ​ ពួក​យើង​​កំពុង​តែ​ព្យាយាម​តាម​ដាន​រឿង​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់”។

បើ​និយាយ​ពី​ការ​កើត​មាន​នូវ​រឿង​អាស្រូវ​ ទាក់​ទង​នឹង​តារា​ប្រុស​វ័យ​ ៣២​ឆ្នាំ​រូប​នេះ​ វា​មាន​មិន​មែន​ជា​លើក​ទី ១​ទេ​ ពោល​កន្លង​ទៅ លោក​ក៏​ធ្លាប់​បាន​ឃាត់​ខ្លួន ២​ដង​ដែរ​​ ដោយ​សារ​​បើក​បរ​ក្នុង​ពេល​ស្រវឹង។ មូលហេតុ​ជាប់ពាក់ព័ន្ធ​ទាំង​នេះ​ហើយ​ ទើប​ Kangin ត្រូវ​អវត្តមាន​ពី​ក្នុង​ក្រុម​របស់​ខ្លួន​រហូត​ទល់​បច្ចុប្បន្ន៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី