Aubameyang ត្រូវ​ក្លឹប​ Dortmund ពិន័យ​ដោយ​សារ​មិន​គោរព​វិន័យ​

  • 2017-11-17 02:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pierre-Emerick Aubameyang ត្រូវ​ក្លឹប​ Borussia Dortmund ពិន័យ​ក្រោម​មូលហេតុ​មិន​គោរព​វិន័យ​ដែល​ធ្វើ​ឲ្យ​រូប​គេ​ខកខាន​ការ​ប្រកួត​នៅ Bundesliga ទល់​នឹង​ VfB Stuttgart។

Aubameyang

ក្លឹប​រហស្សនាម​ថា​ Die Borussen ប្រាប់​ឲ្យ​ដឹង​ពី​ការ​ពិន័យ​នៅ​ពេល​តប​នឹង​សំណួរ​របស់​អ្នក​គាំទ្រ​ដែល​សួរ​នៅ​លើ​ Twitter ថា​ហេតុ​អ្វី​មិន​ឃើញ​ Aubameyang ធ្វើ​ដំណើរ​ទៅ​​ទឹក​ដី​ Stuttgart ជាមួយ​ក្រុម។ យ៉ាង​ណា​ក៏​ដោយ​ Dortmund មិន​បាន​បញ្ជាក់​ថា​តើ​កំហុស​មិន​គោរព​វិន័យ​នោះ​ជា​អ្វី​ទេ។​

Aubameyang ជា​រឿយ​ៗ​តែង​ត្រូវ​ Dortmund ពិន័យ តួ​យ៉ាង​កាល​ពី​ឆ្នាំ​មុន​រូប​គេ​ត្រូវ​ពិន័យ​ដោយ​សារ​លួច​ទៅ​ដើរ​លេង​នៅ​ប្រទេស​អ៊ីតាលី។ ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​១៥​គ្រាប់​ក្នុង​ការ​លេង​ ១២​ប្រកួត​រដូវ​កាល​នេះ​ ហើយ​កាល​ពី​ដើម​រដូវ​កាល​រូប​គេ​ជា​គោលដៅ​ដែល Chelsea, Manchester City និង​ Paris St-Germain ចិញ្ចឹម​ចិត្ត​ចង់​បាន។

Dortmund លេង​ចាញ់​៣​ប្រកួត​ នៅ​៤​ប្រកួត​ចុងក្រោយ​ធ្វើ​ឲ្យ​ក្លឹប​ធ្លាក់​ទៅ​លេខ​៣​ក្នុង​តារាង​ Bundesliga ចាញ់​ លេខ​១​ Bayern Munich រហូត​៦​ពិន្ទុ។ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Peter Bosz ត្រូវ​បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​ Tottenham Hotspur នៅ​ Champions League សប្ដាហ៍​ក្រោយ៕

ប្រភព៖ Bleacherreport   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម