រតនគីរី​ ទើបចប់​ពាន​ភ្ជុំបិណ្ឌ​​ ឥឡូវ​បង្កើត​ពាន​មហាជន​ដល់​វគ្គ​​១២​ក្រុម​ ​

  • 2017-11-17 02:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​មហាជន​ខេត្ត​រតនគីរី​ដែល​រៀប​ចំ​ដោយ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​បាន​ដំណើរ​ការ​ដល់​វគ្គ​១២​ក្រុម​ចុង​ក្រោយ​ហើយ​ បន្ទាប់​ពី​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។

ការ​ប្រកួត​​ឆ្នាំ​នេះ​មាន​ការ​ចូល​រួម​រហូត​ដល់​ ២២​ក្រុម​ ដោយ​បែង​ចែក​ជា​៦​ពូល។ លេខ​១​ និង​លេខ​២​ ក្នុង​ពូល​នីមួយ​ៗ​ត្រូវ​ឡើង​លេង​នៅ​វគ្គ​បន្ត​ បន្ទាប់​ពី​ចប់​ការ​ប្រកួត​តាម​ពូល។ នៅ​ថ្ងៃ​សុក្រ​ ​សៅរ៍ និង​អាទិត្យ​នេះ ចុង​សប្តាហ៍​នេះ​ នឹង​រក​ឃើញ​​វគ្គ​៦​ក្រុម​ចុង​ក្រោយ​ហើយ។

តាម​ការ​​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​​ថា​ ដោយ​សារ​វគ្គ​បន្ទាប់​នៅ​សល់​តែ​៦​ក្រុម​​នឹង​​ត្រូវ​មាន​​៣​ក្រុម​ឈ្នះ​ និង​៣​ក្រុម​ចាញ់​​ពោល​គឺ​មាន​៣​ក្រុម​​ដែល​ឈ្នះ​​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ដូច្នេះ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​នឹង​​សម្រេច​ជ្រើស​រើស​យក​ក្រុម​មួយ​ដែល​ចាញ់​​ល្អ​បំផុត​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​បង្គ្រប់​៤។

លក្ខខណ្ឌ​​នេះ​​ត្រូវ​ជ្រើស​រើស​ក្រុម​ដែល​ចាញ់​ល្អ​បំផុត​គឺ​គិត​លើ​គ្រាប់​បាល់​​ដែល​គេ​ស៊ុត​ចូល​តិច​ជាង​​ក្រុម​ចាញ់​ផ្សេង​ៗ​ទៀត។ ប្រសិន​បើ​ គ្រាប់​គេ​ស៊ុត​ចូល​ស្មើ​គ្នា​​ត្រូវ​គិត​លើ​ការ​ពិន័យ​កន្លង​មក។

អ្វី​ដែល​គួរ​កត់​សំគាល់​គឺ​ក្រុម​ជើង​ឯក​ពាន​ភ្ជុំបិណ្ឌ​ ​អាស៊ានFC​ និង​ជើង​ឯក​រង​យុវជន​បកែវ​​ក៏​បាន​ឡើង​មក​ដល់​វគ្គ​វគ្គ​ ១២​ក្រុម​ចុង​ក្រោយ​នេះ​ផង​ដែរ៕

ការ​ប្រកួត​វគ្គ​១២​ក្រុម​ចុង​ក្រោយ​ ទី​១៧ វិច្ឆិកា​ ឆ្នាំ​២០១៧​ ក្រុម​យុវជន​បកែវ vs ​ក្រុម​ម៉ែវាសានា ម៉ោង​១:៤៥​នាទី​រសៀល​ គ្រួសារ​កីឡា vs ក្រុម​មន្ទីរ​ទេសចរណ៍​ ម៉ោង​​៣:៣០​នាទី​រសៀល​

ទី​១៨​ វិច្ឆិកា ឆ្នាំ​២០១៧ ក្រុម​យុវជន​កាកាញ​ vs ក្រុម​យុវជន​តឺន​ ម៉ោង​៧​ព្រឹក​ ក្រុម​ស្នងការ​នគរ​បាល vs ក្រុម​កូន​នាគ​បឹងកន្សែង​ ម៉ោង​៨:៣០​នាទី​ព្រឹក ក្រុម​ Champion vs ក្រុម​កូន​នាគ​ឦសាន ម៉ោង​១:៤៥​នាទី​រសៀល ក្រុម​អាស៊ាន​ vs ក្រុម​គោព្រៃ​ ម៉ោង​៣:៣០​នាទី​រសៀល

ក្រុម Champion
ក្រុម​យុវជន​កាចាញ
ក្រុម​កូន​នាគ​បឹងកន្សែង
ក្រុម​កូន​នាគ​ឦសាន
ក្រុម​គោព្រៃ
ក្រុម​គ្រួសារ​កីឡា
ក្រុម​ម៉ែ​វាសនា
ក្រុម​ស្នងការ​នគរ​បាល
ក្រុម​យុវជន​តឹន

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម