វិល​ជុំ​គ្នាវិញមិន​ប៉ុន្មាន​ផង Justin និង Selena ថើប​​គ្នា​ម៉ាទំហឹង​នៅ​កណ្ដាលវាល

  • 2017-11-17 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មើល​ទៅ​គូ​ស្នេហ៍​តារា​វ័យ​ក្មេង​មួយ​គូ​នេះ​ពិត​ជា​ចង់​បង្ហាញ​គ្រប់​គ្នា​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​​ពី​ភាព​ផ្អែម​ល្ហែម​របស់​ពួក​គេ​ណាស់។

តួ​យ៉ាង​ដូច​ជា​កាល​ពី​យប់​ថ្ងៃ​ពុធ​​ នៅ​ទី​ក្រុង​ L.A តារា​ចម្រៀង​ Justin Bieber បាន​​ចូល​រួម​លេង​វាយ​កូន​គោល​លើ​ទឹក​កក​ ហើយ Selena Gomez ក៏​មាន​វត្តមាន​ទៅ​គាំ​ទ្រ​សង្សារ​បណ្ដូល​ចិត្ត​ខ្លូន​ដែល​ទើប​នឹង​ត្រូវ​គ្នា​របស់​នាង​ដែរ។

អ្វី​ដែល​អ្នក​គាំទ្រ​បើក​ភ្នែក​ធំៗ​នោះ​ គឺ​ខណៈ​ពេល​ស្លៀក​ពាក់​ខោ​អាវ​កីឡា​ឲ្យ​ Justin Bieber តារា​ចម្រៀង​ស្រី​រូប​នេះ ក៏​បាន​ថើប​សង្សារ​ដោយ​ក្ដី​ស្រឡាញ់​ជ្រាលជ្រៅ ហាក់​មិន​ខ្វល់​ថា​ខ្លួន​កំពុង​នៅ​ទី​សាធារណៈ​ឡើយ៕

តើ​នេះ​អាច​ជា​ការ​ឌឺ​ដង​ឬ​ជា​ការ​សង​សឹក​​ទៅ​កាន់​អតីត​មិត្ត​ប្រុស​របស់​នាង The Weeknd ដែរ​ឬ​យ៉ាង​ណា?​​​

ចុចអាន៖

ប្រភព៖ TMZ   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម