Bella Thorne បង្ហោះ​សារ​ចង​ចាំ​អតីត​មិត្តប្រុស ដែលជា​តារា​រ៉េបវ័យក្មេងទើបនឹងស្លាប់

  • 2017-11-17 06:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bella Thorne បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្ដាញ​សង្គម​ Instagram ដើម្បី​ចង​ចាំ​អតីត​សង្សារ​នាង​តារា​រ៉េប​ Lil Peep ឈ្មោះ​ពិត Gustav Åhr ដែល​ទើប​នឹង​ស្លាប់​ថ្មី​ៗ​នេះ​ដោយ​សារ​តែ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ហួស​កម្រិត។

តារា​រ៉េប​នេះ​ស្លាប់​ក្នុង​វ័យ​តែ​ ២១​ឆ្នាំ​តែ​ប៉ុណ្ណោះ​ កាល​ពី​ថ្ងៃ​ពុធ​ទី ១៥ខែ​វិច្ឆិកា​នេះ ធ្វើ​ឲ្យ​មិត្តភ័ក្ដិ​និង​អ្នក​គាំទ្រ​លោក​ជា​ច្រើន​រូប​សោក​ស្ដាយ​ជា​ខ្លាំង។

Bella បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា​ ៖ "Peep អ្នក​គួរ​តែ​ទទួល​បាន​អ្វី​ល្អ​ជាង​នេះ​។ ជីវិត​មិន​មាន​យុត្តិធម៌​សម្រាប់​ភាព​អស្ចារ្យ​របស់​អ្នក​ទាល់​តែ​សោះ"។

តារា​សម្ដែង​វ័យ​ ២០​ឆ្នាំ​រូប​នេះ​បាន​ទាក់​ទង​ជាមួយ​ Lil Peep ប៉ុន្មាន​ខែ​មុន​ស្លាប់​ ដោយ​បាន​ចំណាយ​ពេល​និង​មាន​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​គ្នា​យ៉ាង​ច្រើន។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចេញ​ទៅ​ក្រៅ​ជាមួយ​គ្នា​ជា​ច្រើន​ដង​កាល​ពី​ខែ​កញ្ញា​ មើល​ទៅ​ពិត​ជា​ស្និទ្ធស្នាល​នឹង​គ្នា ប៉ុន្តែ​ក៏​បែក​បាក់​គ្នា​ដោយ​សារ​សុទ្ធ​តែ​រវល់​ការងារ​សិល្បៈ​រៀង​ខ្លួន។

ម្យ៉ាង​វិញ​ទៀត​ Lil Peep បាន​ខិត​ខំ​ជម្នះ​នូវ​ការ​ញៀន​គ្រឿង​ញៀន​របស់​ខ្លួន​តាំង​ពី​វ័យ​ក្មេង ដោយ​សារ​តែ​មាន​បញ្ហា​ជា​ច្រើន​ក្នុង​ជីវិត​មិន​អាច​ដោះ​ស្រាយ​បាន ជា​ពិសេស​គឺ​ជំងឺ​បាក់​ទឹក​ចិត្ត។

Peep ត្រូវ​បាន​តារា​ៗ​ជា​ច្រើន​រូប​ស្រលាញ់​និង​ពេញ​ចិត្ត​ ដោយ​បង្ហោះ​សារ​រំលែក​ទុក្ខ​ជា​ច្រើន​លើ​បណ្ដាញ​សង្គម​ Twitter ដូច​ជា Post Malone, Travis Barker, Sam Smith និង​ Diplo ជា​ដើម៕

អាន​អត្ថបទ៖

ប្រភព៖ Usmagazine   ប្រែ​សម្រួល៖ ធារ៉ូ