សង្រ្គាម​បង្ហោះ​រូប​មុខ​យ៉ាប់របស់ Boy និង​ James Ji ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​សើច​​ចង់​បាក់​ចង្កេះ

  • 2017-11-17 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ តារា​ប្រុស​ថៃ​ ២​រូប​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​មាន​ការ​ផ្ទុះ​សំណើច​ជា​ខ្លាំង​ នៅ​ពេល​ពួកគេ​បាន​បង្ហោះ​រូប​គ្នា​ ម្ដង​ម្នាក់ៗ​លើ​គណនី​ Instagram រៀងៗ​ខ្លួន។

Boy Pakorn និង​ James Jirayu បាន​បង្ហោះ​រូប​របស់​គ្នា​ទៅ​វិញ​ទៅមក​ ពេញ​ Instagram ដែល​បាន​នាំឲ្យ​អ្នក​គាំទ្រ​របស់​ពួកគេ​ទប់សំណើច​មិន​បាន​ ព្រោះ​រូប​នោះ​គឺ​ជា​រូប​កាល​ពី​យូរ​ណាស់​មក​ហើយ ហើយ​ជា​រូប​បែប​កំប្លែងៗ។

រឿង​ហេតុ​ដំបូង​ឡើយ​ គឺ​ចាប់​ផ្ដើម​ពី​ Boy Pakorn មុន​ជា​អ្នក​បង្ហោះ​រូប​កាល​ពី​ក្មេង​របស់​ James Ji ស្លៀក​ខោ​ពណ៌​ក្រហម ជាមួយ​អាវ​ពណ៌​ត្រួយ​ចេក ពាក់​វ៉ែនតា​ពណ៌​ខ្មៅ។

ឃើញ​រូប​របស់​ខ្លួន​ ត្រូវ​បាន​បង្ហោះ​ដូចនេះ​ James Ji ក៏​បាន​បង្ហោះ​រូប​របស់​ Boy វិញ​ម្ដង​ ដែល​រូប​នោះ​ គឺ​ Boy ពាក់​អាវ​ធំ​ស្អាត​បាត តែ​ចៃដន្យ​ស្លៀក​ត្រឹម​ខោ​ខ្លី៕

ក្រៅ​ពី​រូប​ ២​សន្លឹក​នេះ​ តើ​នៅ​មាន​រូប​អ្វី​ខ្លះ​ទៀត​ ដែល​អ្នក​ទាំង​ ២​បង្ហោះ​លេង​សើច​ដាក់​គ្នា ទស្សនា​ដូច​ខាង​ក្រោម៖

ប្រភព៖ Mthai   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម