នាយ​ ចឺម​ សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ក្រុម​កំប្លែង​ ពែកមី

  • 2017-11-17 07:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​កេរ្តិ៍​ឈ្មោះ​​បោះ​សំឡេង​​​ទាំង​ផ្នែក​ចម្រៀង​ ​កំប្លែង និង​សម្ដែង​​ នាយ ចឺម បែរ​ជា​ប្រកាស​​ដើរ​ចេញ​​ពី​ក្រុម​កំប្លែង​ ពែកមី មួយ​រយៈ​​ទៅ​វិញ​។

ចំពោះ​ការ​ដើរ​ចេញ​​នេះ​ដែរ​នាយ ចឺម បាន​ប្រាប់​ Sabay ថា​ខ្លួន​មិន​បាន​ទៅ​​ចូល​ក្រុម​កំប្លែង​ណា​មួយ​នោះ​នោះ​ទេ​។ ការ​ផ្អាក​កំប្លែង​មួយ​រយៈ​ដោយ​សារ​តែ​ នាយ ចង់​ពង្រឹង​​និង​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​ចម្រៀង​នៅ​ផលិតកម្ម​សាន់​ដេ​ តែ​មួយ​មុខ​ប៉ុណ្ណោះ​ ក្នុង​គោល​បំណង​​រិះ​រក​បទ​​ចម្រៀង​ និង​ក្បាច់​រាំ​ថ្មី​ៗ​ ហើយ​ប្លែក​ជូន​ដល់​ពុក​ម៉ែ​បង​ប្អូន​​ដែល​គាំ​ទ្រ​ខ្លួន​នា​ពេល​កន្លង​មក​។

មួយ​វិញ​ទៀត​ នាយ ចង់​បញ្ជាក់​​ប្រាប់​ទៅ​មហា​ជន​ថា ការ​ផ្អាក​ពី​អាជីព​ជា​អ្នក​កំប្លែង​មួយ​រយៈ​នេះ​ មិន​បាន​ន័យ​ថា​​ភ្លេច​កំណើត​​​ខ្លួន​​នៅ​ក្នុង​​ក្រុម​ ពែកមី ​ឬ​ ទូរទស្សន៍​ CTN នោះ​ទេ​ ហើយ​ការ​ឈប់​នេះ​ក៏​មិន​ឈប់​ជា​​រហូត​ដែរ​ថ្ងៃ​ណា​មួយ​​ពេល​វេលា​អំណោយ​ផល​​ នឹង​ចូល​កំប្លែង​វិញ​​​ជាក់​ជា​ពុំខាន់​។

“​ បាទ​មាន​អ្នក​ខ្លះ​គាត់​​​និយាយ​ថា​ខ្ញុំ​បាន​ល្បី​ភ្លេច​កំណើត​ខ្លួន​ឯង​ តែ​ខ្ញុំ​មិន​ដែល​ភ្លេច​​ទេ​បង កន្លែង​ណា​ដែល​ផ្ដល់​កំណើត​ឲ្យ​​ខ្ញុំ​ រូប​ខ្ញុំ​ចង់​ចាំ​ជា​និច្ច​ ហើយ​ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​ចូល​វិញ​ គ្រាន់​តែ​ថា​ពេល​នេះ​ចង់​ពង្រឹង​​បទ​ចម្រៀង​ខ្ញុំ​នៅ​សាន់ដេ​សិន​"។​ នាយ ចឺម រៀប​រាប់​៕​​​​​​​​

រឿង​រ៉ាវ​ពាក់​ព័ន្ទ​ នាយ ចឺម

២​ចំណុច​ នាយ ចឺម​ សង្ឃឹមអាច​ជំនួស​​តំណែង​ ខេមរៈ សិរីមន្ត​ នៅ​សាន់ដេ​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម