Prudential នាំ​បុគ្គលិក​ជាង ១០០នាក់ ជួយ​ជួសជុល និងលាប​ថ្នាំ​សាលា​នៅព្រៃវែង

  • 2017-11-17 08:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​ព្រូ​ដិនសល​កម្ពុជា (Prudential) ប្រមាណ​ជាង ១០០នាក់ បាន​ចុះ​ជួយ​ជួសជុល និង​លាបថ្នាំ​អគារ​សាលា​រៀន ៣ខ្នង​របស់​សាលា​បឋម​សិក្សា​ព្រៃ​តាម៉ុក ក្នុង​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី១១ វិច្ឆិកា ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​សិក្សា​របស់​សិស្ស​ជាង ៥០០នាក់ ដោយ​នេះ​ជា​សាលា​រៀន​ទី៥ ហើយ ដែល​ទទួល​បាន​ការ​គាំទ្រ​តាម​រយៈ​គម្រោង "ញញឹម​ជាមួយ​គ្នា​ទី២"។

លោក​ស្រី ហួត សាន់នី នាយក​គ្រប់​គ្រង​ជាន់ខ្ពស់​ផ្នែក​ធន​ធាន​មនុស្ស Prudential បាន​និយាយ​ថា៖ "គម្រោង​ញញឹម​ជាមួយគ្នា ជា​ការ​ផ្ដួចផ្ដើម​របស់​បុគ្គលិក Prudential តាំង​ពី ២០១៥ ក្នុង​គោល​បំណង​ដើម្បី​លើក​ស្ទួយ​ការ​អប់រំ​កុមារ​តាម​ជនបទ ដោយ​ធ្វើ​ឱ្យ​បរិស្ថាន​សាលា​រៀន​មាន​ភាព​ល្អ​ប្រសើរ និង​បង្កើន​បរិយាកាស​កុមារ​មេត្រី​ដល់​ពួកគេ"។

លោក ខែក រដ្ឋា នាយក​សាលា​បឋម​សិក្សា​ព្រៃ​តាម៉ុក បាន​ឲ្យ​ដឹង​ថា៖ "ខ្ញុំ​មាន​ចិត្ត​ត្រេកអរ​ណាស់ ចំពោះ Prudential ដែល​មក​ជួយ​សាលា​យើង​ខ្ញុំ​អស់​ពី​ចិត្ត​ពី​ថ្លើម ហើយ​ក៏​ជា​លើក​ទី​មួយ​សម្រាប់​សាលា​យើង​ខ្ញុំ ដែល​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​មក​ជួយ"។

"ញញឹម​ជាមួយគ្នា" ជា​គម្រោង​អភិវឌ្ឍន៍​សហគមន៍​មួយ​របស់ Prudential ដែល​ក្រុម​ហ៊ុន​បាន​កំណត់​យក​សាលា​រៀន​មួយ​ចំនួន​ដើម្បី​ជួយ​គាំទ្រ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​ផ្ទាល់​ពី​ក្រុមហ៊ុន និង​តាម​ការ​ណែនាំ​ពី​ដៃគូ​របស់​ខ្លួន​គឺ​អង្គការ Save the Children ក្នុង​ការ​ជួយ​កែ​លម្អ​អគារ​សិក្សា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​មូលដ្ឋាន ដើម្បី​ផ្ដល់​បរិយាកាស​សិក្សា​ប្រសើរ​ជាង​មុន​សម្រាប់​កុមារ៕

ដោយ៖ វិទូ

អត្ថបទពេញនិយម