បទ​ចម្រៀង​ថ្មី​ Demi Lovato និង​ Luis Fonsi ​ចេញ​ជា​ផ្លូវ​ការ​ហើយ ឡូយកប់!

  • 2017-11-17 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ថ្មី​ដែល​ច្រៀង​រួម​គ្នា​ដោយ​តារា​ចម្រៀង​ Luis Fonsi និង​ Demi Lovato ដែល​មាន​ចំណង​ជើង​ថា "Échame La Culpa" បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​នេះ។​

នៅ​ក្នុង​វីដេអូ​បទ​ចម្រៀង​នេះ ពួក​គេ​ទាំង​ពីរ​ពិត​ជា​ស័ក្ដិសម​នឹង​គ្នា​ណាស់។ អាច​និយាយ​បាន​ថា បទ​ចម្រៀង​ដែល​ច្រៀង​​ជា​ ២ភាសា​នេះ ពិត​ជា​ចម្លែក​ទាក់​ភ្នែក​ជាមួយ​សាច់​ភ្លេង​​ថ្មី​​រួម​គ្នា​នឹង​ក្បាច់​រាំ​ដ៏​រស់​រវើក។ នេះ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ៕

ចង់​ដឹង​បទ​ចម្រៀង​ថ្មី​របស់​ម្ចាស់​បទ "Despacito” និង​ម្ចាស់​បទ "Sorry not sorry” មាន​ភាព​ប្លែក​អស្ចារ្យ​យ៉ាង​ណា​នោះ តោះ​ទៅ​ទស្សនា​វីដេអូ​នោះ​ទាំង​អស់​គ្នា៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ យី សុធារី