ទិដ្ឋភាព​គួរ​ថត​ទាំង​​១០​ កុំ​រំលងក្នុង​ពិធី​អាពាហ៍ពិពាហ៍​

  • 2017-11-18 04:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​អាពាហ៍ពិពាហ៍​ ​ការ​ផ្ដិត​យក​រូបភាព​ ​Subject​ ​ដែល​សំខាន់​រួមមាន​ ​កូន​កំលោះ​ ​កូន​ក្រមុំ​ អ្នក​កំដរ​ ក្រុម​គ្រួសារ​សងខាង​ ភ្ញៀវ​ចូលរួម​ ​និង​ការ​តុបតែង​លម្អ​ ​ដែល​អ្នក​គួរ​ផ្ដិត​យក​បាន​ច្រើន​ផ្នែក​ ព្រោះ​ពិធី​នេះ​មិន​មាន​ច្រើន​ដង​លើ​បុគ្គល​ម្នាក់​នោះ​ទេ​។ ដូច្នេះ​អ្នក​អាច​ពិនិត្យ​មើល​ចំណុច​ខាងក្រោម​ ​ជា​យោបល់​លើ​ទិដ្ឋភាព​គួរ​ផ្ដិត​ជា​អនុស្សាវរីយ៍​៖

១. ត្រៀម​ខ្លួន​ការ​ថតរូប​កូន​កំលោះ​ កូន​ក្រមុំ​

អ្នក​អាច​ថត​នូវ​ទិដ្ឋភាព​នៅ​ខាងក្រោយ​ ពេល​កូន​កំលោះ​ ​និង​កូន​ក្រមុំ​ ​រៀបចំ​ខ្លួន​ ជាមួយ​នឹង​អារម្មណ៍​ដ៏​រំភើប​របស់​ពួកគេ​ក្នុង​ថ្ងៃ​ដំបូង​ ​សម្រាប់​រស់នៅ​ជាមួយ​គ្នា​។

រូបតំណាង

**២. សំលៀកបំពាក់​អាពាហ៍ពិពាហ៍​**

អ្នក​អាច​ថតរូប​សំលៀកបំពាក់​អាពាហ៍ពិពាហ៍​ ​ពេល​កូន​ក្រមុំ​ ​និង​កូន​កំលោះ​ ​កំពុង​រៀបចំ​ខ្លួន​ ពេល​សំលៀកបំពាក់​ស្ថិត​នៅ​ក្បែរ​នឹង​កញ្ចក់​ ឬ​ភ្ជួរ​នៅ​ទីកន្លែង​ណា​មួយ​។

៣. រូបភាព​កូន​កំលោះ​ ​កូន​ក្រមុំ​ ​ជាមួយ​នឹង​អ្នក​កំដរ​

មិត្តភាព​នៅ​​តែ​បន្ត​ ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍​សម្រាប់​វេលា​ជួបជុំ​គ្នា​។ អ្នក​គួរ​ថតរូប​កូន​កំលោះ​ និង​កូន​ក្រមុំ​ ជាមួយ​នឹង​អ្នក​កំដរ​ ​សងខាង​ ​ក្នុង​ការ​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​ ​ការ​អបអរសាទរ​ ​ដែល​ជា​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​ ​ដោយ​ឲ្យ​ពួកគាត់​ជជែក​គ្នា​ ​ឬ​លេង​សើច​តាម​លក្ខណៈ​ធម្មជាតិ​។

រូបតំណាង

៤. ពេល​កូន​កំលោះ​ កូន​ក្រមុំ​នាំ​គ្នា​ចេញ​មក​

អ្នក​គួរ​ត្រៀម​កាមេរ៉ា​រួច​រាល់​ ​ពេល​កូន​កំលោះ​ កូន​ក្រមុំ​កាន់​ដៃ​គ្នា​ចេញ​មក​ក្រៅ​ ក្នុង​ការ​ផ្ដិត​យក​។

៥. ថើប​

ការ​ថើប​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ ​ចំពោះ​គូរ​ស្វាមី​ថ្មី​ ​ដែល​ក្នុង​ពិធី​មង្គល​តែង​តែ​ជំរុញ​ពួកគាត់​ឲ្យ​ថើប​គ្នា​ ​ដូច្នេះ​ការ​បង្ហាញ​ទិដ្ឋភាព​បែប​នេះ​ ​មិនមែន​មាន​ច្រើន​ដង​នោះ​ទេ​។ ដូចនេះ​ ​អ្នក​គួរ​ត្រៀម​កាមេរ៉ា​ ​និង​ថ្ម​ប្រើ​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​យក​ទិដ្ឋភាព​បែប​នេះ​។

រូបតំណាង

៦. ទិដ្ឋភាព​គូ​ស្វាមី​ថ្មី​

អ្នក​គួរ​ថតរូប​គូ​ស្វាមី​ថ្មី​ជាមួយ​នឹង​ទិដ្ឋភាព​ធម្មជាតិ​ ​ផ្ទៃ​ខាងក្រោយ​ ​ដោយ​ពេល​មាន​ពន្លឺ​ថ្ងៃ​ ​ឬ​បរិវេណ​ពេល​ថ្ងៃ​លិច​។ អ្នក​អាច​កាត់ត​ពេល​ក្រោយ​ សម្រាប់​កែ​តម្រូវ​ និង​បន្ថែម​ Effect ខ្លះ​ៗ​ ជួយ​ដល់​ទិដ្ឋភាព​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​។

៧. ការ​ថតរូប​ក្រុម​គ្រួសារ​

អ្នក​គួរ​ផ្ដិត​យក​រូបភាព​ក្រុម​គ្រួសារ​ខាង​ប្រុស​មួយ​ផ្នែក​ ខាង​ស្រី​មួយ​ផ្នែក​ និង​ក្រុម​គ្រួសារ​ធំ​រវាង​ខាង​ប្រុស​ និង​ខាង​ស្រី​ ដើម្បី​បង្ហាញ​ពី​ការ​អបអរសាទរ​ និង​ដឹង​លឺ​ សម្រាប់​គូ​ស្វាមី​ថ្មី​នេះ​។​ ម្យ៉ាង​ទៀត​ ការ​ថតរូប​អ្នក​គួរ​ពិនិត្យ​មើល​ ក្រោយ​ចុច​ថត​ ដើម្បី​ប្រាកដ​ថា​ គ្រប់​គ្នា​មិន​បាន​បិទ​ភ្នែក​។

រូបតំណាង

៨. ការ​ថតរូប​ផ្នែក​ផ្សេងៗ​លម្អិត​

អ្នក​គួរ​ផ្ដិត​យក​រូបភាព​នានា​ រួម​មាន​ចិញ្ចៀន​ ស្បែកជើង​ គ្រឿង​អលង្ការ​ ការ​រៀបចំ​តុ​ ការ​តុបតែង​ខាងក្រៅ​ ម្ហូប​ ភេសជ្ជៈ​ រូបភាព​ពេញ​នៃ​ទីតាំង​ និង​រូបភាព​នានា​មួយ​ៗ​ស្រស់​ស្អាត​ដទៃ​ កំឡុង​ពេល​ពិធី​ ដែល​ជា​គ្រឿង​ផ្សំ​បន្ថែម​សម្រាប់​ពិធី​មង្គលការ​។

រូបតំណាង

៩. ការ​រាំ​

រាល់​ពិធី​មង្គល​ការ​តែងតែ​មាន​ការ​រាំ​ ពេល​យប់​ក្រោយ​កាត់​នំ​ ឬ​ផ្លែឈើ​ ដូច្នេះ​អ្នក​គួរ​ផ្ដិត​យក​រូបភាព​កូន​កំលោះ​ កូន​ក្រមុំ​រាំ​ជាមួយ​គ្នា​ ម្យ៉ាងទៀត​ គួរ​ជ្រើសរើស​មុំ​ ឲ្យ​បាន​ល្អ​សម្រាប់​រូបភាព​ពួកគាត់​។

រូបតំណាង

១០. ពិធី​ជប់លៀង​

អ្នក​គួរ​ផ្ដិត​យក​រូបភាព​ភ្ញៀវ​ចូលរួម​ពិធី​ ពេល​ពួកគាត់​បរិភោគ​អាហារ​ និង​ការ​បង្ហាញ​ភាព​សប្បាយ​ពេល​ជួប​អ្នក​ស្គាល់​ ក្នុង​តុ​ជាមួយ​ ឬ​នៅ​ជិត​។ ម្យ៉ាងទៀត​ រូបភាព​កូន​កំលោះ​ កូន​ក្រមុំ​ពេល​រាក់ទាក់​ភ្ញៀវ​ក៏​សំខាន់​ដែរ​ ដែល​គួរ​ផ្ដិត​យក​៕

រូបតំណាង

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ www.wix.com   ប្រែសម្រួល៖ ប៊ុន ធឿន