គ្រូ​ Chelsea ប្រាប់​មូលហេតុ​ដែល​មិន​កោរ​ពុក​ចង្កា​​​

  • 2017-11-18 04:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antonio Conte បាន​ធ្វើ​សន្និសីទ​កាសែត​មុន​ជំនួប​ West Bromwich Albion នៅ​យប់​នេះ​ជាមួយ​នឹង​មុខ​មាត់​ប្លែក​ជាង​សព្វដង​ ពោល​គឺ​មាន​​ពុកចង្កា​វែង​ជាង​មុន។​

Conte

អ្នក​ចាត់ការ​អ៊ីតាលី​​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​មិន​កោរ​ចេញ​ថា ​ពុកចង្កា​ អាច​​ផ្ដល់​សំណាង​ដល់​រូប​លោក ហើយ​ជួយ​ Chelsea ឈ្នះ​ការ​ប្រកួត​នៅ​ Premier League។ Conte បាន​សន្យា​ជាមួយ​ប្រពន្ធ​ថា​ដរាប​ណា​ Chelsea មិន​ចាញ់​ខ្លួន​មិន​កោរ​ពុកចង្កា​​ឡើយ។

“ប្រហែល​ជា​ខ្ញុំ​ត្រូវ​ទុក​ពុក​ចង្កា​ឲ្យ​វែង​ទៅ​តាម​ការ​ប្រកួត​ដែល​យើង​ឈ្នះ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​នៅ​ចុង​រដូវ​កាល​ខ្ញុំ​នឹង​មាន​ពុក​ចង្កា​ដ៏​ធំ​មួយ​។ យើង​ចាំ​មើល​ទាំងអស់​គ្នា​ថា​យប់​នេះ​ពុកចង្កា​ពិត​ជា​នាំ​សំណាង​ដល់​ខ្ញុំ​មែន​ឬ​អត់"។ Conte និយាយ​ដូច្នេះ។

Chelsea បច្ចុប្បន្ន​ឈរ​លេខ​៤​នៅ​ Premier league តាម​ពី​ក្រោយ​ Manchester City ចំនួន​៩​ពិន្ទុ។ យ៉ាង​ណា​មិញ​គ្រូ​បង្វឹក​ក្រុម​ការពារ​ដំណែង​ជើង​ឯក​រូប​នេះ​នៅ​តែ​សង្ឃឹម​តាម​ទាន់​ក្រុម​កំពូល​តារាង​បើ​សិន​​បន្ត​ឈ្នះ​ការ​ប្រកួត​ដែល​នៅ​សល់​៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម