រាជ​បុត្រ​កំណាត់​ជជុះ​ ម៉ាដូណា ត្អូញត្អែរ​រឿង​ចំណូល​ប្រចាំ​ខែ​​​​​

  • 2017-11-18 04:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​ ម៉ាដូណា មិន​សូវ​លេច​មុខ​ក្នុង​ខ្សែភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​ប៉ុន្មាន​ឡើយ​ ដោយ​សារ​​តែ​ចរចា​មិន​ត្រូវ​តម្លៃ​គ្នា​ជាមួយ​ផលិតករ​ ទើប​ធ្វើ​ឲ្យ​ចំណូល​លោក​ធ្លាក់​ចុះ​ទៅ​តាម​ហ្នឹង​ដែរ​។

​​តារា​ពហុ​ជំនាញ​ ម៉ាដូណា បាន​រៀប​រាប់​ថា សព្វ​ថ្ងៃ​នេះ​ប្រាក់​ចំណូល​លោក​រក​បាន​ពី​ការ​ច្រៀង​ និង​​សម្ដែង​ Show នៅ​តាម​កម្មវិធី​ផ្សេង​ៗ​​ក្នុង​មួយ​ខែ​អាច​រក​បាន​ចន្លោះ​ពី​ ២០០០ ទៅ ២៥០០ ដុល្លារ​អាមេរិក​​ តែ​ប៉ុណ្ណោះ​។ ចំណូល​ទាំង​អស់​នេះ​​ត្រូវ​យក​មក​​ផ្គត់​ផ្គង់​គ្រួសារ​​ទាំង​មូល​ បូក​រួម​ទាំង​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ផង​ដែរ​។

តែ​បើ​មាន​ថត​រឿង​​ប្រាក់​ចំណូល​​​អាច​រក​បាន​លើស​ហ្នឹង ព្រោះ​ក្នុង​មួយ​រឿង​​លោក​ទទួល​បាន​តម្លៃ​ខ្លួន​ ៣០០០ ដុល្លារ​អាមេរិក​សម្រាប់​រយៈ​ពេល​៣ ខែ បើ​ថត​គិត​ជា​ថ្ងៃ​វិញ​ក្នុង​១​ថ្ងៃ​​ស៊ីថ្លៃ​ ២០០ ដុល្លារ​អាមេរិក​ ​ឡើង​ទៅ​។

“តែ​គួរ​ឲ្យ​ស្ដាយ​មួយ​រយៈ​នេះ​ខ្ញុំ​អត់​សូវ​បាន​ថត​រឿង​ទេ​ មាន​ផលិតកម្ម​ច្រើន​ណាស់​ទាក់​ទង​ឲ្យ​ខ្ញុំ​ថត​រឿង​ដែរ​ តែ​ចរចា​តម្លៃ​គ្នា​អត់​ត្រូវ​ហ្មង​ ព្រោះ​គាត់​ឲ្យ​តម្លៃ​ខ្ញុំ​ទាប​​ជាង​អ្វី​ដែល​​ខ្ញុំ​ចង់​បាន​ទើប​សម្រេច​ចិត្ត​ថា​អត់​ថត​ តែ​ម្ដង​ទៅ​"។ ម៉ាដូណា និយាយ​។​

អត្ថបទ៖ ឆុង ស៊ីណាន