ពៅ លីដា ជួប ប៉ែន ភ័​ក្រសុធា​រិទ្ធ លើក​ដំបូង​ក្នុង​រឿង​ថ្មីឈ្លោះ​គ្នា​ឥតល្ហែ

  • 2017-11-18 05:26:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាព​យ​ន្ត​ភាគ​ខ្មែ​រថ្មី​មួយ នឹង​មាន​វត្តមាន​នៅប៉ុស្ត៍ PNN ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​ការ​ទ​ន្ទឹ​ង​រង់ចាំ​ពី​សំ​ណាក់​ប្រិយមិត្ត ក៏ដូចជា​អ្នកទស្សនា​ដែល​និយម​គាំទ្រ​វិ​ស័​យ​ភាព​យ​ន្ត​ក្នុងស្រុក​។

រឿង «​ក្រ​មុំ​ឆ្នាស់ ប៉ះ មេស្រុក​ឆ្នើម »​ជា​ខ្សែ​ភាព​យ​ន្ត​ដែល​បង្កប់​ទៅ​ដោយ​ឈុត​ឆាក កំប្លុក​កំប្លែង និង​មនោសញ្ចេតនា​ស្នេហា​ផ្អែម​ល្ហែម ដែល​ជា​ការ​ជួបគ្នា​ដំបូង​រវាង​តារា​សម្តែង កញ្ញា ពៅ លីដា និង លោក ប៉ែន ភ័​ក្រ សុធា​រិទ្ធ។ ពៅ លីដា សម្តែង​ជា​តួអង្គ មេ​ឆ្នោត​ក្រ​មុំ​ឆ្នាស់​ប្រចាំ​ភូមិ​កំ​ពូ​ល​ល្បិ​ច​រូប​ស្អាត ហើយ​ក៏​ជា​បង​ធំ និង​អ្នកលក់​ស្រា​ដ៏​ល្បី​ប្រចាំ​ភូមិ​គឺ កញ្ញា​តី ប៉ះ​ជាមួយ លោក ប៉ែន ភ័​ក្រ សុធា​រិទ្ធ ជា​តួអង្គ មេស្រុក​កំលោះដ៏​សែន​ស្រស់​សង្ហា​វ័​យ​៣២​ឆ្នាំ ឈ្មោះធា​រិទ្ធ នេះ​ក៏​ជា​លើកទីមួយ​ដែល​ពួកគាត់​បាន​សម្តែង​រួមគ្នា​។

នៅក្នុង​សាច់រឿង​នេះ​អ្នក​ទាំងពីរ​សុទ្ធតែ​ខ្លាំង​រៀ​ង​ខ្លួន ជួបគ្នា​ពេលណា​ឈ្លោះ​ពេលនោះ ព្រោះ​តួ​ប្រុស​ជា​អ្នក​អនុវត្តន៍​ច្បាប់ ឯ​តួ​ស្រី​ជា​អ្នក​ល្មើសច្បាប់ តែ​មិនទាន់​បាន​បង្ក្រាប​ផង​ស្រាប់តែ​មេស្រុក​កំលោះល​ង់​ស្នេហ៍​នឹង​ក្រ​មុំ​ឆ្នាស់​បាត់ទៅហើយ តើ​លោក​មេស្រុក​កំលោះ​ត្រូវដោះ​ស្រាយ​បែបណា​? តើ​អ្នកណា​អាច​បង្ក្រាប​ក្រ​មុំ​ឆ្នាស់​ម្នាក់នេះ​បាន​? មាន​តែ​ភី​អិន​អិន​ប៉ុណ្ណោះ​ដែល​អាច​ស្រាយ​ចម្ងល់​ទាំង​នេះ​បាន​។​

កុំភ្លេចរង​ចាំ​តាមដាន​ទស្សនា ខ្សែ​ភាព​យ​ន្ត​ភាគ​ខ្មែរ រឿង «​ក្រ​មុំ​ឆ្នាស់ ប៉ះ មេស្រុក​ឆ្នើម »​ដែល​នឹងមាន​ចាក់ផ្សាយ​ជូន​ទស្សនា​ក្នុងពេល​ឆាប់ៗ​នេះ​នៅលើ​កញ្ចក់ទូរ​ទស្សន៍​ប៉ុ​ស្ត៍​ភី​អិន​អិន រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង​៧ និង​៥០​នាទី ដល់​ម៉ោង​៩​យ​ប់​។​

គាំទ្រ​ភាព​យ​ន្ត​ខ្មែរ ដើម្បី​ជា​កម្លាំងចិត្ត​ផលិក​ករ​ខ្មែរ និង​ភាព​រីកចម្រើន​វិស័យ​ភាព​យ​ន្ត​នៅ​កម្ពុជា​!​

តាមដាន​ព័ត៌មាន​ពីរឿង​ភាគ ភី​អិន​អិន សូម​ចូល​ទៅកាន់​៖ www.facebook.com/PNNDramaFanClub​

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម