Apple​ ​ចេញ​ ​iOS 11.1.2​ ​ជំនាន់​ថ្មី​ ​កែ​កំហុស​លើ​ ​iPhone X

  • 2017-11-18 06:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X​ ​ត្រូវ​បាន​អតិថិជន​អ្នក​ប្រើប្រាស់​រក​ឃើញ​ថា​មាន​បញ្ហា​ជា​ច្រើន​ ​ដោយ​បញ្ហា​សំខាន់​មួយ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​នៅ​ទីតាំង​មាន​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង។

មិន​ខុស​ពី​ការ​សន្យា​របស់​ ​Apple​ ​ថ្មីៗ​នេះ​ខ្លួន​ក៏​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណែ​ប្រព័ន្ធ​ប្រតិបត្តិ​ ​iOS 11.1.2​ ​បញ្ចូល​ការ​កែ​ចន្លោះ​ប្រហោង​ធ្លាប់​មាន​ទាំង​ស្រុង​លើ​ ​iPhone X​ ​និង​ពុំ​មាន​បញ្ចូល​មុខងារ​ថ្មី​មក​ជាមួយ​ទេ។​

អ្នក​ប្រើប្រាស់​អាច​ ​Update​ ​បាន​តាម​រយៈ​ ​OTA​ ​មាន​ក្នុង​ ​Settings​ ​ដោយ​ទំហំ​ត្រឹម​តែ​ ​៣៣MB​ ​ ប៉ុណ្ណោះ។ ចូល​ទៅ​កាន់ Settings > General > ស្វែងរក​ពាក្យ Software Update ហើយ​ចុច Install ជា​ការ​ស្រេច៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា