Man Utd នឹង​តាម​ប្រមាញ់ Bale ជា​លើក​ទី៣ ពី Real Madrid

  • 2017-11-18 07:34:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម​នឹង​ព្យាយាម​ជា​លើក​ទី​៣ ដើម្បី​ចុះ​កុងត្រា​ជាមួយ​ Gareth Bale ពី​ក្រុម​ Real Madrid សម្រាប់​ទីផ្សារ​ដោះដូរ​​កីឡាករ​នា​​រដូវ​ក្ដៅ​​ខាង​មុខ។ នេះ​បើ​តាម​ The Mirror។

បើ​ទោះ​ជា​អវត្តមាន​៤០​ប្រកួត ក្នុង​ចំណោម​៦០​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​អធិរាជ​ស បិសាច​ក្រហម​នៅ​តែ​មិន​ទាន់​អស់​ចិត្ត​ពី Bale ខណៈ​ដែល​កីឡាករ​សញ្ជាតិ​វេល​ ក៏​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចាក​ចេញ​បន្ទាប់​ពី​នៅ​ទឹក​ដី Bernabeu រយៈ​ពេល​៥​ឆ្នាំ ហើយ​ខ្សែ​បម្រើ​ស្លាប​​ទំនង​ជា​នឹង​ទៅ​ជ្រក​ទ្រនំ​ថ្មី​​ជាមួយ​ក្រុម Man Utd។ ប្រភព​ខាង​លើ​បន្ត។

Man Utd របូត Bale នៅ​ពេល​ដែល​​លោក​ចេញ​ពី​​ Tottenhamទៅ​ចូលរួម​ជាមួយ​ក្រុម Real ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក​ ៨៥ លាន​ផោន (ប្រហែល ១១២លាន​ដុល្លារ) កាល​ពី​ឆ្នាំ ២០១៣ ហើយ​ក្លឹប​ក្នុង​ក្របខ័ណ្ឌ​ Premier League បាន​បង់​បង់​ឱកាស​ចែចូវ​​ Baleម្ដង​ទៀត​នៅ​ឆ្នាំ ២០១៦ នៅ​ពេល​ដែល​កីឡាករ​កំពូល​ល្បឿន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Real Madrid ដល់​ឆ្នាំ ២០២២។

យ៉ាង​ណា Spursដែល​ជា​ក្រុម​ចាស់​របស់​ Bale ក៏​ចង់​បាន​កីឡាករ​នេះ​ត្រលប់​ទៅ​វិញ​ដែរ តែ​មិន​ហ៊ាន​ចាយ​លុយ​ជាង​​១១២លាន​ដុល្លារ​ដើម្បី​ផ្ដាច់​កុង​ត្រា​កីឡាករ​ឈឺ​ច្រើន​នេះ​ទេ ព្រោះ​កុង​ត្រា​បច្ចុប្បន្ន​របស់​ Bale ជាមួយ Real បន្ត​ដល់​ឆ្នាំ​២០២២ ខណៈ​ដែល​ Man Utd មិន​សូញសាញ​តម្លៃ​នេះ​ឡើយ៕

ប្រភព៖ Mirror   ប្រែសម្រួល៖ សុខ លាងហ៊ត