គ្រូ Chelsea ​ស្រែក​ អយុត្តិធម៌​ ​សម្រាប់​ក្រុម​របស់​ខ្លួន​រដូវ​កាល​នេះ

  • 2017-11-19 02:12:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​តែ​ក្រុម Chelsea ​បាន​យក​ឈ្នះ​លើ​ West Brom ​៤-០ ​កាល​ពី​យប់មិញ​មែន ​ប៉ុន្តែ​លោក Antonio Conte ​បែរ​ជា​ស្រែក​តវ៉ា​ថា​មាន​ភាព​អយុត្តិធម៌​សម្រាប់​ក្រុម​ខ្លួន​នៅ​រដូវ​កាល​នេះ។

ការ​ស្រែក​នេះ ក្រោយ​ពី​លោក​គិត​ថា​ក្រុម Chelsea ​មាន​ពេល​សម្រាក​តិច​ពេក​សម្រាប់​ការ​ប្រកួត​សំខាន់ ​ត​ទល់​ជាមួយ​ក្រុម Liverpool ​នៅ​សប្ដាហ៍​ក្រោយ ព្រោះ​ពួកគេ​មាន​ពេល​សម្រាប់​តិច​ជាង​ក្រហម​ហង្ស​ក្រហម។ អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី ​បន្ដ​ថា​នេះ​ជា​រឿង​ដែល​អ្នក​រៀប​ចំ​ការ​ប្រកួត​ត្រូវ​គិត​ឡើង​វិញ ព្រោះ​ការ​ប្រកួត​សំខាន់ ​តម្រូវ​ឱ្យ​កីឡាករ​បាន​សម្រាក​ច្រើន​ដែរ។

“យើង​នឹង​លេង​ទល់ Qarabag ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ ​ហើយ​បន្ទាប់​មក​យើង​ត្រលប់​មក​ទឹក​ដី​យើង​វិញ ​ម៉ោង​ប្រហែល​ជា​៥​ឬ​៦។ ហើយ​យើង​នៅ​មាន​ការ​ប្រកួត​សំខាន់​១​ទៀត​ជាមួយ Liverpool ​នៅ​ថ្ងៃ​សៅរ៍​ទៀត។ តើ​នេះ​ជា​រឿង​ធម្មតា​មែន​ទេ? ខ្ញុំ​មិន​គិត​អីចឹង​ទេ។ យើង​មាន​ការ​ប្រកួត​សំខាន់​២​ក្នុង​១​សប្ដាហ៍ ​ដែល​មិន​អាច​ទុក​ជើង​កីឡាករ​ណា​ម្នាក់​បាន​ឡើយ ខ្ញុំ​ពិត​ជា​សោកស្ដាយ​ចំពោះ​ការ​រៀប​ចំ​បែប​នេះ​ខ្លាំង​ណាស់”។

ក្រោយ​ពី​ឈ្នះ​យប់មិញ​នេះ ​ក្រុម Chelsea ​បាន​ឡើង​មក​លេខ​៣​វិញ​ហើយ​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស ​ដោយ​មាន​២៥​ពិន្ទុ ​តាម​ពី​ក្រោយ​ក្រុម Man Utd ​មាន​២៦​ពិន្ទុ ​និង​ក្រុម​កំពូល​តារាង Man City ​មាន​៣៤​ពិន្ទុ។ ​ខណៈ​ដែល​នៅ​ពាន Champions League ​វិញ ​ក្រុម Chelsea ​ត្រូវ​ការ​ឈ្នះ Qarabag ​ជា​ចាំ​បាច់ ព្រោះ​រូបគេ​ទើប​តែ​បាន​៧​ពិន្ទុ​ក្នុង​ការ​ប្រកួត​៤​ប្រកួត​កន្លង​មក​ប៉ុណ្ណោះ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម