បាន​លេង​បន្តិច​យប់មិញ Zlatan ​ថា​តោ​កំណាច ​មិន​ជា​សះស្បើយ​ដូច​មនុស្ស​ទេ

  • 2017-11-19 02:26:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​បាន​ចូល​លេង​វិញ​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​ខកខាន​ចូល​ប្រកួត​តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​២០១៧​នេះ​មក។

កីឡាករ​វ័យ​៣៦​ឆ្នាំ ​បាន​ចូល​លេង​វិញ​ដោយ​ដូរ​ចូល​នៅ​នាទី​៧៧​ក្នុង​ការ​ប្រកួត​ដែល​បិសាច​ក្រហម​យក​ឈ្នះ​លើ​ Newcastle United ​ក្នុង​លទ្ធផល ៤-១ ​កាល​ពី​យប់មិញ។ ការ​បង្ហាញ​ខ្លួន​វិញ​នេះ​ដែរ ​កីឡាករ​បាន​អាវ​លេខ​១០​រូប​នេះ គិត​ថា​ខ្លួន​នៅ​តែ​មាន​សមត្ថភាព​ខ្ពស់​ដដែល ​បើ​ទោះ​ជា​មិន​បាន​ចូល​លេង​យូរ​ហើយ​ក៏​ដោយ។

“វា​មាន​អារម្មណ៍​ថា​ពិសេស ថ្ងៃ​ខុស​គ្នា ប៉ុន្តែ​គុណភាព​ខ្ញុំ​នៅ​ដដែល។ ជង្គង់​របស់​ខ្ញុំ​ត្រូវ​ការ​ពេល​ដើម្បី​តាមដាន ខ្ញុំ​មិន​ភ័យ​ព្រួយ​នោះ​ទេ។ តោ ​មិន​ដែល​ជា​សះស្បើយ​ដូចជា​មនុស្ស​ធម្មតា​ឡើយ។ វា​មិន​មែន​ជា​រឿង​ងាយ​ទេ”។ នេះ​ជា​សម្ដី​របស់​ Zlatan ។

អតីត​ខ្លាច​កំណាច​នៅ​បារាំង​ខាង​លើ​នេះ ​អស់​កុងត្រា​ជាមួយ​ក្រុម​បិសាច​ក្រហម ​តាំង​ពី​ចប់​រដូវ​កាល​មុន ប៉ុន្តែ​លោក Jose Mourinho ​បាន​បន្ដ​ឱ្យ​១​រដូវ​កាល​ទៀត ដើម្បី​ឱ្យ​កីឡាករ​រូប​នេះ​បាន​សម្រេច​ក្ដី​ប្រាថ្នា​លើក​ពាន Premier League ​របស់​គេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ