ឆាយា​លក្ខណ៍​១​សន្លឹក​នេះ​ បង្ហាញ​ពី​​​ស្នេហា​​អមតៈ​របស់​ម្ចាស់​ក្សត្រិយ៍​អង់គ្លេស​

  • 2017-11-19 02:32:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​ឆាយា​លក្ខណ៍​ប្រវត្តិ​សាស្ត្រ​ដ៏​កម្រ​​ក្នុង​ព្រះ​រាជ​វង្ស​ចក្រ​ភព​អង់គ្លេស​ដែល​មហាជន​មិន​ងាយ​បាន​ឃើញ​​ត្រូវ​បាន​​​ម្ចាស់​ក្សត្រិយ៍​នៃ​ចក្រ​ភព​អង់គ្លេស​បាន​បង្ហោះ​ជា​សាធារណៈ​ដើម្បី​អបអរ​ខួប​៧០​ឆ្នាំ​នៃ​ពិធី​រៀប​អភិសេក​​របស់​ព្រះ​អង្គ។

ព្រះ​ម្ចាស់​ក្សត្រិយ៍ និង​ព្រះ​ស្វាមី​បច្ចុប្បន្ន​

ម្ចាស់​ក្សត្រិយ៍​ Elizabeth​ និង​ព្រះ​អង្គ​ម្ចាស់​ Philip ​បាន​រៀប​អភិសេក​កាល​ពី​ថ្ងៃ​ទី​​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៤៧​ដែល​​ពេល​នោះ​ម្ចាស់​ក្សត្រិយ៍​មាន​ព្រះ​ជន្ម​២១​វស្សា​ និង​ព្រះ​អង្គ​ម្ចាស់​ Philip មាន​ព្រះ​ជន្ម​២៦​វស្សា។​ ម្ចាស់​ក្សត្រិយ៍​បាន​​ស្រលាញ់​ព្រះ​អង្គ​ម្ចាស់​តាំង​ពី​វ័យ​​១៣​វស្សា​រហូត​ដល់​វ័យ​២១​វស្សា​ទើប​អភិសេក។ ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​នេះ​គឺ​ជា​​ខួប​៧០​ឆ្នាំ​នៃ​​អភិសេក​របស់​ព្រះ​អង្គ​ទាំង​ពីរ។

រហូត​ដល់​ពេល​នេះ​ម្ចាស់​ក្សត្រី​ Elizabeth មាន​ព្រះ​ជន្ម​​៩១​វស្សា​ និង​ព្រះ​អង្គ​ម្ចាស់​ Philip មាន​ព្រះ​ជន្ម​៩៦​វស្សា។ ដើម្បី​អបអរសាទរ​​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​​ព្រះ​រាជ​អភិសេក​ និង​ភក្ដីភាព​នៃ​សេចក្ដី​ស្រលាញ់​​ជា​អមតៈ​ ម្ចាស់​ក្សត្រិយ៍​ Elizabeth បាន​បង្ហោះ​ព្រះ​រាជ​ឆាយា​លក្ខណ៍​នៃ​ព្រះ​រាជ​អភិសេក​ដ៏​កម្រ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​រាជ​វង្ស​ចក្រភព​អង់គ្លេស​ដើម្បី​មហាជន​បាន​ឃើញ៕

ព្រះ​ឆាយាលក្ខណ៍​នៃអភិសេស
ព្រះ​ម្ចាស់​ក្សត្រិយ៍ និង​ព្រះ​ស្វាមី​បច្ចុប្បន្ន​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម