ដំណើរការ​ GPS លើ​ iPhone ​អ្នក​ប្រើភាគច្រើនមិនដឹងសោះ

  • 2017-11-19 02:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone មាន​នូវ​ឈីប​GPS ដូច​នៅ​ក្នុង​ឧបករណ៍ GPS ដែរ។ iPhone ប្រើ​ឈីប​ GPS ភ្ជាប់​ជាមួយ​នឹង ​អង់តែន​ទូរស័ព្ទ និង​បណ្ដាញ Wi-Fi ក្នុង​ការ​គណនា​ទីតាំង​របស់​ទូរស័ព្ទ​។ យ៉ាងណាមិញ អ្នក​មិន​ត្រូវការ​ដំឡើង​ឈីប​ GPS នោះ​ទេ គ្រាន់​តែ​បើក​ដំណើរការ ឬ​បិទ​លើ iPhone តែ​ម្ដង។ 

#ឈីប​ GPS

GPS (Global Positioning System) ជា​ផ្កាយរណប​ដាក់​សំកាំង​ក្នុង​ការ​ជួយ​កំណត់​ទីតាំង ដែល​មើល​ការ​ខុសត្រូវ​ដោយ នាយកដ្ឋាន​ការពារ​សហរដ្ឋអាមេរិក​។ GPS ស្វែងរក​ទីតាំង​ដោយ​រលក​សញ្ញា​ផ្កាយរណប យ៉ាង​ហោច​ណាស់ ៣ នៃ ៣១ រលក​សញ្ញា​ដែល​មាន​។ GPS អាច​មាន​បញ្ហា​រលក​សញ្ញា ពេល​ស្ថិតនៅ​ទីតាំង​មាន​អាគារ​ខ្ពស់ៗ ព្រៃ​ជ្រៅ ជាដើម។ អង់តែន​ទូរស័ព្ទ និង​រលក​សញ្ញា Wi-Fi អាច​ផ្ដល់​ប្រយោជន៍​ចំពោះ iPhone ក្នុង​ការ​ចាប់​យក​ទីតាំង ជាង​លើ​ឧបករណ៍ GPS។ ល្បី​បើ ការ​បើក GPS ឲ្យ​ដំណើរការ​មាន​អត្ថប្រយោជន៍​សម្រាប់​ស្វែងរក​ទិសដៅ​លើ​កម្មវិធី​ផែនទី ប៉ុន្តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ព័ត៌មាន​ឯកជន​ក្នុង​ការ​ប្រើប្រាស់ ដែល​អាច​ដឹង​គ្រប់​ពេល​ថា​អ្នក​នៅ​ទី​ណា​។ ដូច្នេះ iPhone ផ្ទុក​នូវ​តំបន់​មាន​ដែន​កំណត់​សម្រាប់​អ្នក​គ្រប់គ្រង​។ 

#ការ​គ្រប់គ្រង​ទីតាំង​

អ្នក​អាច​បិទ​នូវ​បច្ចេកវិទ្យា​វិភាគ​ទីតាំង​នេះ​លើ iPhone ដោយ​ចូល​ទៅ​កាន់​កម្មវិធី Settings > Privacy រួច​បិទ​នូវ Location Services។ យ៉ាងណាមិញ Apple ណែនាំ​អ្នក ឲ្យ​ពិនិត្យ​មើល​បញ្ជី​កម្មវិធី​អេក្រង់ Location Services នៅ​ក្រោម Share My Location ដោយ​អ្នក​អាច​កំណត់ Never, While Using ឬ Always សម្រាប់​គ្រប់គ្រង​ការ​ប្រើប្រាស់​ទិន្នន័យ​ទីតាំង​អ្នក​លើ​កម្មវិធី​។ 

#បច្ចេកវិទ្យា​បំពេញ​បន្ថែម​លើ GPS

iPhone មាន​បច្ចេកវិទ្យា​បន្ថែម​លើ Board ដែល​ភ្ជាប់​ដំណើរការ​ជាមួយ​នឹង GPS chip ដើម្បី​មាន​ភាព​រឹងមាំ​លើ​កំណត់​ទីតាំង​របស់​ទូរស័ព្ទ​។

  • Accelerometer និង Gyroscope ៖ iPhone មាន​ 6-axis Gyroscope និង Accelerometer chip លើ Board។ Gyroscope ប្រាប់​ពី​របៀប​ទូរស័ព្ទ​បង្វិល​ផ្លាស់ប្ដូរ​ទិស​។ Accelerometer ពិនិត្យ និង​ថត​នូវ​ចលនា​ធំ និង​តូច ជា Inputs ដែល​ទូរស័ព្ទ​អាច​ប្រើ​បាន​។

  • Wi-Fi Tracking ៖ ពេល GPS មិន​ដំណើរការ​ល្អ ដូចជា​ពេល​នៅ​ក្នុង​អាគារ​ខ្ពស់ៗ Wi-Fi tracking អាច​ជំនួស​តួនាទី​បាន ដោយ​ប្រើ​នូវ Database នៃ​បណ្ដាញ Wi-Fi ជុំវិញ​ពិភពលោក​ក្នុង​ការ​កំណត់​ទីតាំង​ទូរស័ព្ទ អាស្រ័យ​លើ​រលក​សញ្ញា Wi-Fi ជាច្រើន​។

  • Compass ៖ iPhone មាន​នូវ Compass ជា​ផ្នែក​នៃ Motion-tracking chip ក្នុង​ការ​តាមដាន​ចលនា និង​ទិសលើ​កម្មវិធី​ផែនទី​ណា​មួយ អ្នក​ប្រើប្រាស់​។ 

  • Barometer ៖ អ្នក​ប្រហែល​ជា​គិត​ថា វា​ប្រើ​សម្រាប់​វាស់​សំពាធ​ខ្យល់ តែ​មិនមែន​នោះ​ទេ​។ Barometer ជួយ​ដល់ GPS chip ក្នុង​ការ​វាស់​នូវ​ការ​ផ្លាស់ប្ដូរ Elevation (ពិនិត្យ​មើល​ភាព​លំអៀង​) ដើម្បី​បង្កើត​នូវ Elevation ឲ្យ​កាន់​តែ​ត្រឹមត្រូវ និង​ពិនិត្យ​មើល​ការ​ផ្លាស់ប្ដូរ Elevation។

  • M10 Motion Coprocessor ៖ ក្នុង​ទូរស័ព្ទ iPhone Apple ប្រើ M10 motion coprocessor chip ដើម្បី​បន្ត​ពិនិត្យ​ទិន្នន័យ​ពី Accelerometer, compass, gyroscope និង Barometer៕

ប្រភព៖ lifewire   ប្រែសម្រួល ៖ ប៊ុន ធឿន