ទិន្នន័យ​​អាច​រក្សាទុក​លើ​ CD តាម​វិធី​ណា​?

  • 2017-11-19 03:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CD ឬ Compact Disc ជា Storage media មួយ​ប្រភេទ​មាន​ការ​ពេញ​និយម​ប្រើ​ខ្លាំង​ពី​មុន បន្ទាប់ពី Floppy disk ក្នុង​ការ​រក្សាទុក​ទិន្នន័យ​ជាពិសេស​ចំរៀង ហើយ​បច្ចុប្បន្ន​ក៏​នៅ​មាន​ប្រើប្រាស់​ច្រើន​ផង​ដែរ​។ CD មាន​សមត្ថភាព​ផ្ទុក​ទិន្នន័យ​បាន​ប្រហែល​ជា 700MB។ ពេល CD លេង វា​ធ្វើការ​បង្វិល​ជុំវិញ ហើយ​អំពូល​ភ្លើង​ឡាស៊ែរ​ត្រូវ​បាន​ប្រើ​ដើម្បី Read ទិន្នន័យ​។ ដើម្បី​រក្សាទុក​ទិន្នន័យ​លើ CD វា​ត្រូវការ Burn ។

ផ្ទៃ CD បង្កើត​ពី​ស្រទាប់ Polycarbonate ជាមួយនឹង Spiral tracks គួច​ជា​រង្វង់​ចាប់​ពី​កណ្តាល​នៅ​ខាង​លើ​។ ទិន្នន័យ​រក្សាទុក​លើ CD ជា​ស៊េរី​នៃ​ឆ្នូតៗ​ជុំវិញ ហៅថា Pits ដែល​បាន Encode លើ Spiral tracks។ ចន្លោះ​រវាង Pits ហៅថា​ Lands។ Pits និង Lands មិនមែន​តំណាង​ឲ្យ 1s និង 0s នោះ​ទេ​។ ការ​ផ្លាស់ប្ដូរ​នីមួយ​ៗពី Pit ទៅ Land ឬ ពី Land ទៅ Pit ត្រូវ​ប្រែ​ជា 0 ខណៈ​ពេល​គ្មាន​ការ​ផ្លាស់ប្ដូរ​ប្រែ​ជា 1។

ដំណើរ​ក្នុង​ការ Burn CD គឺ​បង្កើត​នូវ​គំរូ Pits និង Lands លើ​ស្រទាប់ Polycarbonate។ ទិន្នន័យ​ត្រូវការ Encode យ៉ាង​ត្រឹមត្រូវ ដូច្នេះ​ដំណើរការ Burn ត្រូវ​តែ​ច្បាស់លាស់​។ CD burner ត្រូវការ Write (Burn) ទិន្នន័យ​លើ CD។ វា​បញ្ចូល​ដោយ​រំកិល ឡាស៊ែរ ស្រដៀង​នឹង​ពេល CD លេង​ដែរ ដែល​ហៅថា Write Laser។ Write Laser មាន​ថាមពល​ខ្លាំង​ជាង Read Laser ដោយ​កែប្រែ​ផ្ទៃ​នៃ CD។ កំឡុង​ពេល​ដំណើរការ Burn ក្នុង​មួយ​ទិន្នន័យ (តម្លៃ Binary) Write Laser លោត​ពន្លឺ​លើ​ផ្ទៃ CD និង​បង្កើត​ស៊េរី Pits។ ពេល​អ្នក​ចាក់ CD Read Laser លោត​ពន្លឺ​លើ​ផ្ទៃ CD ដើម្បី​ពិនិត្យ​មើល Pits និង Lands។ តម្លៃ Binary ទាំង​នេះ​បង្កើត​ជា​ទម្រង់​ទិន្នន័យ​ពិត​ប្រាកដ​មួយ​៕

ប្រភព៖ Engineers Garage   ប្រែសម្រួល ៖ ប៊ុន ធឿន