តម្លៃ​ខ្លួន Griezmann ​ធ្លាក់​ថ្លៃ​ ១០០​លាន​អឺរ៉ូ ​ក្រោយ​ពី​លេង​មិន​ល្អ​រដូវ​កាល​នេះ

  • 2017-11-19 04:34:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann ​មាន​ទម្រង់​លេង​មិន​ល្អ​នោះ​ទេ ​រដូវ​កាល​នេះ ​ដោយ​បង្ហាញ​ខ្លួន​១០​ប្រកួត​រក​បាន​តែ​២​គ្រាប់​គត់ ​ឱ្យ Atletico Madrid ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង។

ការ​ធ្លាក់​ថ្វី​ជើង​នេះ​ដែរ ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​នោះ​ទេ សូម្បី​តែ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​របស់​គេ​ក៏​ត្រូវ​ធ្លាក់​ចុះ​ផង​ដែរ។ កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ តម្លៃ​​ទិញ​ផ្ដាច់​កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​សំខាន់​​ក្រុម AT Madrid ​ម្នាក់​នេះ​មាន​តម្លៃ​ដល់​ទៅ​២០០​លាន​អឺរ៉ូ​ឯ​ណោះ ប៉ុន្តែ​គិត​ពេល​បច្ចុប្បន្ន​នេះ រូបគេ​នៅ​សល់​តែ​ត្រឹម​១០០​លាន​អឺរ៉ូ​ទេ។ នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ក្លឹប​ដទៃ ដែល​ចង់​បាន​កីឡាករ​បារាំង​ម្នាក់​នេះ​ហើយ​នៅ​ខែ​មករា​ខាង​មុខ។

ជុំ​វិញ​រឿង​នេះ​ដែរ ​លោក Simeone ​អ្នក​ចាត់ការ​ក្រុម Atletico Madrid ​បាន​និយាយ​ដូច្នេះ​ថា​៖ “នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ ​ខ្ញុំ​តែងតែ​គាំទ្រ​សមាជិក​ណា​ម្នាក់​ជា​និច្ច ​​រហូត​ដល់​ថ្ងៃ​ស្លាប់។ ដូច្នេះ​ខ្ញុំ​គាំទ្រ​រូបគេ​ដូច​គ្នា ​រហូត​ដល់​ថ្ងៃ​ដែល​គេ​លែង​ជា​សមាជិក​របស់​ខ្ញុំ”។

មាន​ក្លឹប​២​ដែល​ចង់​បាន​កីឡាករ​ខាងលើ​ខ្លាំង ​ទី​១គឺ​ក្រុម​បិសាច​ក្រហម Manchester United ​តាម​ទិញ​តាំង​ពី​រដូវ​ក្ដៅ​កន្លង​ទៅ។ ខណៈ​ដែល​ក្លឹប​ទី​២​គឺ​ក្រុម FC Barcelona ​ទើប​តែ​ចាប់​អារម្មណ៍​ Griezmann ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ទេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម