វេសឡាញ ​ប្រលង​ឡើង​ខ្សែ​ក្រវាត់ តេក្វាន់ដូ ​ឱ្យ​សិស្ស​១៥៨​នាក់

  • 2017-11-19 04:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា វេសឡាញ ​បាន​ធ្វើ​ឱ្យ​ប្រលង​ឡើង​ខ្សែ​ក្រវាត់ តេក្វាន់ដូ ​ឱ្យ​សិស្ស​របស់​ខ្លួន​ចំនួន​១៥៨​នាក់ ​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ។

លោក លន់ ភារិន ​នាយក​សិក្សា​ធិការ​នៃ​សាលា​ខាង​លើ​បាន​និយាយ​ថា​នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​សិស្ស​មក​ពី​បណ្ដា​សាខា​ទាំង​អស់​របស់​សាលា​វេសឡាញ ​ដើម្បី​បញ្ចេញ​សមត្ថភាព​ពួកគេ។ ការ​ប្រកួត​ឡើង​ខ្សែ​ក្រវាត់ ​ជា​រឿង​ល្អ​មួយ​សម្រាប់​លើក​ទឹក​ចិត្ត​ដល់​កីឡាករ ​ជា​ពិសេស​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ។ មួយ​វិញ​ទៀត ​ការ​ប្រកួត​ប្រលង​នេះ​ដែរ ​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​យុវជន​មាន​ភាព​ស្វាហាប់ ​និង​សុខភាព​ល្អ ​នៅ​ពេល​ពួកគេ​លេង​កីឡា​ផង​ដែរ។

លោក លន់ ភារិន

ការ​ប្រលង​ឡើង​ខ្សែ​ក្រវាត់​នេះ​ដែរ ​មាន​សិស្ស​ចូល​រួម​១៥៨​នាក់ ​ដោយ​ក្នុង​នោះ​មាន​ប្រលង​ឡើង​ខ្សែ​ក្រវាត់ ស តំ​ឡើង​ទៅ​លឿង ​ខ្សែ​ក្រវាត់​លឿង ​តំ​ឡើង​ទៅ​បៃតង ​ខ្សែ​ក្រវាត់​បៃតង ​តំ​ឡើង​ទៅ​ ខៀវ ​ខ្សែ​ក្រវាត់​ខៀវ ​តំ​ឡើង​ទៅ​ត្នោត ​និង​ត្នោត​តំឡើង​ទៅ​ក្រហម ​ក្រហម​តំ​ឡើង​ទៅ​ខ្មៅ។

សាលា វេសឡាញ ​មិន​ត្រឹម​តែ​មាន​ក្លឹប​តេក្វាន់​ដូ​តាម​សាខា​នោះ​ទេ ​ពោល​គឺ​មាន​ប្រភេទ​កីឡា​ច្រើន​ទៀត​ដូចជា ​ហែល​ទឹក ​បាល់ទាត់ ​និង​វាយ​កូន​ឃ្លី​លើ​តុ​ជា​ដើម៕

អត្ថបទ៖ មុន្នីរម្យ