ចូលមើលវីឡាតម្លៃ ៦,៩ លានដុល្លារ របស់តារា YouTube វ័យ ២០ ឆ្នាំ
- 2017-11-19 04:43:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលមើលវីឡាតម្លៃ ៦,៩ លានដុល្លារ របស់តារា YouTube វ័យ ២០ ឆ្នាំ
ចន្លោះមិនឃើញ
ថ្មីៗនេះតារា YouTube ឈ្មោះ Jake Paul បានទិញយកវីឡាដ៏ស្រស់ស្អាតតម្លៃ ៦,៩ លានដុល្លារ ដែលមានទីតាំងនៅទីក្រុង Calabasas រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។
តារាវ័យ ២០ ឆ្នាំរូបនេះទទួលបានប្រជាប្រិយភាពតាមរយៈការបង្កើតវីដេអូ Prank កំប្លែងៗបង្ហោះលើ YouTube រួមទាំងបណ្ដាញសង្គមផងដែរ។ មកទល់ពេលនេះគណនី YouTube របស់ Jake មាន Subscriber ចំនួនជាង ១១ លាននាក់ ឯណោះ។ ចំណូលដែលទទួលបានភាគច្រើនបានមកពីការជួលផ្សាយពាណិជ្ជកម្ម។ ចំណូលប៉ាន់ស្មានប្រចាំឆ្នាំ ២០១៧ ដែល តារាវ័យក្មេងរូបនេះអាចរកបានគឺប្រមាណ ១ លានដុល្លារ។ កុំបង្អង់យូរទៅទស្សនាវីឡាតម្លៃខ្ទង់លានដុល្លារដូចខាងក្រោម ៖