វិសាខា ផ្ដល់​ឱកាស​ឲ្យ​​លោក ហុក សុជីវ័ន្ត ដឹក​នាំ​ ៣​ឆ្នាំ​នៅ​លីគ​កំពូល

  • 2017-11-20 02:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់​វិសាខា​បាន​រំកិល​ខ្លួន​ឡើង​​មក​លេង​នៅ​លីគ​កំពូល​កម្ពុជា​នា​រដូវ​កាល​២០១៨ បន្ទាប់​ពី​​​គ្រង​ជើង​ឯក​លីគ​​ទី​២​របស់​កម្ពុជា ក្នុង​គោល​ដៅ​របស់​ក្លឹប​នេះ​គឺ​ផ្ដល់​ឱកាស​ជូន​លោក ហុក សុជីវ័ន្ត ​ដឹក​​នាំ​ចំនួន ៣ រដូវ​កាល​​​​នៅ​​​លីគ​កំពូល​មួយ​នេះ។

លោក ហុក សុជីវ័ន្ត (កូន​ក្រុម​លើក​បោះ)

​លោក ហុក សុជីវ័ន្ត បាន​ឲ្យ​ដឹង​ថា ​តាម​ពិត​ទៅ​ក្លឹប​មួយ​ចំនួន​នៅ​លីគ​កំពូល​កម្ពុជា​គឺ​​​ផ្ដល់​កុង​ត្រា​ត្រឹម​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ជូន​គ្រូ​បង្វឹក​។ ប៉ុន្តែ​ចំពោះ​​​រូប​​​លោក ​​ម្ចាស់​ក្លឹប​​បាន​អនុញ្ញាត​ឲ្យ​ដឹក​នាំ​ចំនួន ៣ រដូវ​កាល សម្រាប់​​​​ការ​ដឹក​នាំ​នៅ​លីគ​កំពូល​កម្ពុជា ដោយ​គិត​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ។

​អតីត​គ្រូ​បង្វឹក​ U19 កម្ពុជា​រូប​នេះ​បន្ថែម​ថា ទិស​ដៅ​របស់​ក្លឹប​គឺ​រក្សា​ខ្លួន​ឲ្យ​ជាប់​ក្នុង​លីគ​កំពូល​កម្ពុជា​នៅ​ឆ្នាំ​ដំបូង​សិន និង​ប្រឹងប្រែង​ប្រជែង​យក​ជើង​ឯក​នៅ​​ឆ្នាំ​ទី​៣ ។ ចំពោះ​ការ​នាំ​ចូល​កីឡាករ​បរទេស​​ក្លឹប​របស់​លោក នឹង​នាំ​ចូល​គ្រប់​តំបន់​មិន​ថា បម្រើ ការពារ ឬ​ប្រយុទ្ធ។

​លទ្ធផល​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​២០ ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​