តារាម៉ូដែលក្មេង​ខ្ចីលក់ព្រហ្មចារីក្នុង​តម្លៃរាប់លានដុល្លារ ឯអ្នកដេញថ្លៃម្នាក់ជាតារាហូលីវូដ

  • 2017-11-20 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ឃើញមហាជន​ទូទៅ​ដាក់​ដេញ​ថ្លៃ​ផ្ទាំង​គំនូរ​ វត្ថុបុរាណ​ ឬសម្ភារៈ​មាន​តម្លៃ​ផ្សេងៗ​ទៀត​ តែ​លើក​នេះ​ប្លែក​ខ្លាំង​ ដោយសារ​តារា​ម៉ូដែល​អាមេរិក​ម្នាក់​បាន​សម្រេច​ដាក់​ដេញ​ថ្លៃ​ព្រហ្មចារី​ខ្លួន​ ក្នុង​តម្លៃ​ដ៏​ខ្ពស់​បំផុត។

Giselle តារា​ម៉ូដែល​អាមេរិក​វ័យទើប​ ១៩​ឆ្នាំ​ បាន​និយាយ​ថា​ នាង​បាន​សម្រេច​ចិត្ត​ប្រកាស​លក់​ព្រហ្មចារី​ខ្លួន​ លើ​វិបសាយ​ Cinderella Escorts។ បើ​តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ខ្ពស់​ជាង​គេ​ រហូត​ទៅ​ដល់​ ២,៥លានអឺរ៉ូ (ប្រហែល ២,៩លានដុល្លារ) គឺ​អ្នក​ជំនួញ​ម្នាក់​មក​ពី​រដ្ឋ​ធានី​ អាប៊ុយដាប៊ី ប្រទេស អារ៉ាប់រួម។

ចំណែក​អ្នក​ដែល​ឈ្នះ​ក្នុង​ការ​ដេញ​ថ្លៃ​បន្ទាប់​នោះ​គឺ​ តារា​ហូលីវូដ​ម្នាក់​ ដែល​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ ២,៤លានអឺរ៉ូ (ប្រហែល ២,៨លាន​ដុល្លារ)។

តារា​ម៉ូដែល​វ័យ​ក្មេង​រូប​នេះ​ បាន​និយាយ​ថា​ នាង​នឹង​ប្រើ​លុយ​ដែល​បាន​ពី​ការ​ដេញ​ថ្លៃ​នេះ​ ទៅបង់​ថ្លៃ​សាលា ទិញ​ផ្ទះ​ថ្មី និង​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក។

Giselle បន្ត​ថា​ "ខ្ញុំ​សប្បាយ​ចិត្ត​ ដែល​សម្រេច​ដាក់​លក់​ភាព​បរិសុទ្ធ​របស់​ខ្ញុំ​តាម​វិបសាយ​ Ciderella Escorts។ ខ្ញុំ​មិន​ដែល​ស្រមៃ​សោះ​ថា​ តម្លៃ​ពី​ការ​ដេញ​ថ្លៃ​នេះ​ វា​កើន​ខ្ពស់​ដល់​ម្ល៉ឹង គឺ​រហូត​ដល់​ ២,៥លាន​អឺរ៉ូឯណោះ។ សុបិនពិតជា​ក្លាយ​ជា​ការ​ពិត​មែន"។

មួយ​វិញ​ទៀត​នាង​ក៏​បាន​បង្ហើប​ថា​ មាន​គ្រោង​លក់​វា​តាំង​ពី​យូរ​មក​ហើយ តែ​ពេល​ស្គាល់​វិបសាយ​ Cinderlla Escorts ក៏​បាន​សម្រេច​ប្រកាស​លក់​តាម​នោះ​តែ​ម្ដង​ ព្រោះ​វា​មាន​សុវត្ថិភាព​ជាង។ ដោយឡែក​ទឹក​ប្រាក់​ដែល​បាន​ពី​ការ​ដេញថ្លៃ​ នឹង​ត្រូវ​ឲ្យ​ទៅ​ខាង​វិបសាយ​ ២០​ភាគរយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី