ចូលរួមត្រេកអរ! យូ ឌីស្កូ បាន​ចូល​សម្ដែង​រឿង​វិញ​ហើយ​

  • 2017-11-20 04:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​កញ្ញា ទឹម រដ្ឋា បាន​បង្ហោះ​រូប​ថត​ប៉ុន្មាន​សន្លឹក​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ថា​​ យូ ឌីស្កូ បាន​វិល​ត្រឡប់​មក​ថត​រឿង​ភាគ​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍​​លេខ​៥ វិញ​ហើយ​ក្រោយ​ ពី​អាក់ខាន​ សម្ដែង​រយៈ​ពេល​ប៉ុន្មាន​ខែ​ ដោយ​សារ​ជំងឺ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លាំង​​លើ​រូប​លោក​។

សកម្មភាព​ថត​រឿង​សាជាថ្មី​​របស់ យូ ឌីស្កូ

​ទំព័រ​ហ្វេស​ប៊ុក​តារា​​បង្ហាញ​ម៉ូដ​ និង​សម្ដែង​​ខាង​លើ​បន្ត​ថា៖​"​ ទីបំផុត​​បង​ ស្កូ បាន​វិល​ត្រឡប់​មក​រួម​ការ​ងារ​ជាមួយ​ពួក​យើង​សារ​ជា​ថ្មី​វិញ​ហើយ​ តែ​គាត់​ស្រក់​គីឡូ​ច្រើន​ណាស់​ហើយ​មើល​ទៅ​ ហើយ​ក៏​មិន​សូវ​មាន​កម្លាំង​ដែរ​ ចឹង​នាង​ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​បង​ជា​ដាច់​ពី​ជំងឺ​ នឹង​មាន​សុខភាព​ល្អ​ឡើង​វិញ​ ហើយ​ឆាប់​មាន​សាច់​ឈាម​​ស្រស់​ថ្លា​ឡើង​វិញ​ណា​បង​"។

គួរ​បញ្ជាក់​ថា​ យូ ឌីស្កូ ធ្លាក់​​ខ្លួន​ឈឺ​ចូល​មន្ទីរ​ពេទ្យ​​ភ្លាម​ៗ​ដោយ​ជំងឺ​ ទឹកនោមប្រៃ ខូច​ក្រលៀន​ និង​កម្រិត​ឈាម​ឡើង​ខ្ពស់​កាល​ពី​ថ្ងៃ​ទី​ ២៦ ខែ​កញ្ញា កន្លង​ទៅ​នៅ​មន្ទីរ​ពេទ្យ​ កេតុមាលា​៕

ជុំវិញ​រឿង​រ៉ាវ យូ ឌីស្កូ

អ្នក​សិល្បៈ​៦​​រូប​បង្ហាញ​មុខ​កូន​ប្រពន្ធ​ទាំង​គ្មាន​ដំណឹង​​រៀប​ការ

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​