ម្ចាស់​បទ "Watch Me" ដែលគេ​ចូល​ទស្សនាជាង ១ប៊ីលានដង មកដល់​ខ្មែរ​ស្ងាត់ៗឡើង​រាំ​បិទ​ឆាកផ្អើលទាំង​យ​ប់​

  • 2017-11-20 06:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ច​ម្រៀង​ល្បីឈ្មោះ​លំ​ដាប់​ថ្នាក់​ពិ​ភព​លោក​គឺ​លោក Silento ម្ចាស់​បទ Watch Me (Whip/Nae Nae) បាន​មកដល់​ប្រទេស​កម្ពុជា​យ៉ាង​ស្ងប់ស្ងាត់​បំផុត ហើយ​ក៏​ស្រាប់តែ​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​ប្រគំត​ន្ត្រី មួយ​របស់​ក្រុមហ៊ុនស្រា​បៀ​រ GANZBERG គឺ​កម្មវិធី Miss Global Night 2017 កាលពី​យ​ប់​មិញ។

វត្តមាន​តារា​ចម្រៀង​រូប​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​យ៉ាងខ្លាំង​។ ជាក់ស្តែង​ក្នុង​ការ​ប្រគំត​ន្ត្រី​ ដែល​មាន​តារា​ច​ម្រៀ​ង​ល្បីៗ របស់​ផលិតកម្ម​ហង្ស​មាស ស្រាប់តែ​ដល់​ម៉ោង​បញ្ចប់​មុន​បិទ​កម្មវិធី ក៏​លេច​មុខ តារា​ច​ម្រៀង Silento មក​រាំ​នៅលើ​ឆាក​ជាមួយ​តារា​ច​ម្រៀង​ខ្មែ​រ​តែម្តង​។​

ការ​បង្ហាញ​ខ្លួន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​ធ្វើ​ឲ្យ​មហា​ជន​យ៉ាងច្រើន​នាំគ្នា​ស្រែក​ហ៊ោ ហើយ​ពេល​បញ្ចប់​កម្មវិធី​លោក​ក៏បាន​ថតរូប​ជាមួយ​តារា​ច​ម្រៀង និងទស្សនិកជនដែល​បាន​ចូលរួម​កម្មវិធី​ផងដែរ​៕​

ទស្សនា​បទ "Watch Me" ខាង​ក្រោម៖

ដោយ៖ ថា ម៉ាលីដា