Cellcard ប្រកួត​រើស​ជើង​ឯក​តម្រង់​ទិស​បាល់ទាត់​នៅ​ខេត្ត​កំពត

  • 2017-11-20 07:35:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ជម្រើស​ជើង​ឯក​សាលា​តម្រង់​ទិស​កីឡា​បាល់ទាត់ ២០១៧ បាន​បើក​ជា​ផ្លូវ​ការ​នៅ​កីឡាដ្ឋាន​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី១៩ វិច្ឆិកា ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ចាប់​ដៃគូ​ជាមួយ Cellcard ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​ឯក​ឧត្ដម នាយ​ឧត្ដម​សេនីយ៍ សៅ សុខា។

ការ​ប្រកួត​ដែល​មាន​ក្រុម៣២ មក​ពី ២៥ខេត្ត​ក្រុង សម្រាប់​យុវជន​អាយុ​ក្រោម ១៤ និង ១៦ឆ្នាំ ហើយ​មាន​សរុប ២១ប្រកួត​នេះ ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​កីឡា ផ្ដល់​ការ​ហ្វឹកហ្វឺន​បាល់​ទាត់ ការ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​សហគមន៍ និង​ការ​ស្វែង​រក​តារា​បាល់ទាត់​ជំនាន់​ថ្មី​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣។

លោក Laszlo Barta នាយក​ផ្នែក​ការងារ​សាធារណៈ Cellcard បាន​លើក​ឡើង​ថា៖ "យើង​សង្ឃឹម​ថា ការ​ចាប់​ដៃគូ​នេះ អាច​ឲ្យ​យុវជន​កម្ពុជា​បង្ហាញ​ពី​សមត្ថភាព​របស់​ពួក​ក្នុង​ការ​លេង​បាល់ទាត់ និង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​លើ​វិស័យ​កីឡា​របស់​ពួកគេ ព្រម​ទាំង​សង្ឃឹម​ថា​យុវជន​របស់​យើង អាច​ពង្រឹង​សមត្ថភាព​មិន​ចាញ់​ប្រទេស​ជិត​ខាង"។

ការ​ចាប់​ដៃគូ​សហការ​លើ​គម្រោង​សាលា​តម្រង់​ទិស​កីឡា​បាល់​ទាត់​ឆ្នាំ២០១៧ នេះ ជា​គម្រោង​ដំបូង​សំខាន់​នៃ​ទំនួល​ខុស​ត្រូវ​សង្គម (CSR) ដែល​បំណង​លើក​ស្ទួយ​ការ​រស់នៅ​របស់​ប្រជា​ជន​កម្ពុជា​តាម​រយៈ​ការ​អប់រំ សុខភាព និង​លំនៅ​ស្ថាន។ ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Cellcard៕

ដោយ៖ វិទូ

អត្ថបទពេញនិយម