Pogba៖ ខ្ញុំ​គួរ​តែ​ឈប់​លេង​បាល់​ បើ​មិន​ជឿ​ថា​ Man Utd តាម​ទាន់​ Man City

  • 2017-11-20 07:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba បាន​វិល​ទៅ​កាន់​វាលស្មៅ​វិញ​ក្រោយ​បាត់​មុខ​​ប្រមាណ​២​ខែ​ដោយសារ​រង​របួស​សរសៃ​ពួរ​ក្នុង​ការ​ប្រកួត​ Champions League ទល់​នឹង​ Basel។

Pogba

អំឡុង​ពេល​អវត្តមាន​ខ្សែ​បម្រើ​ការពារ​សញ្ជាតិ​បារាំង​ Manchester United បាន​ធ្លាក់​ចេញ​ពី​កំពូល​តារាង​មក​នៅ​លេខ​២ ប៉ុន្តែ​ចាញ់​ពិន្ទុ​​ Manchester City រហូត​ដល់​៨​ពិន្ទុ​គិត​ត្រឹម​សប្ដាហ៍​ទី​១២​នេះ។ យ៉ាង​ណា​កាល​ពី​ថ្ងៃ​សៅរ៍​ Pogba បាន​លេច​មុខ​លើ​ទីលាន​សារ​ជា​ថ្មី​ ថែម​ទាំង​ស៊ុត​ចូល​១​គ្រាប់​ក្នុង​ការ​ប្រកួត​ដែល​ United យក​ឈ្នះ Newcastle ក្នុង​លទ្ធផល​ ៤-១។

ទោះ​ជា​ដាច់​ពិន្ទុ​គ្នា​ឆ្ងាយ​ពី​ក្រុម​លេខ​១​ តែ​ Pogba នៅ​តែ​ជឿជាក់​ថា​​នឹង​តាម​ទាន់​ Man City។ "រដូវ​កាល​នៅ​វែង​ឆ្ងាយ​ទៀត​ ពិត​ណាស់​បើ​ខ្ញុំ​មិន​សង្ឃឹម​ថា​អាច​តាម​ទាន់​ពួកគេ​ ចឹង​ខ្ញុំ​គួរ​តែ​ឈប់​លេង​បាល់។ បើ​ខ្ញុំ​គ្មាន​ជំនឿ​ថា​យើង​អាច​ឈ្នះ​លីគ​ ខ្ញុំ​គួរ​តែ​ចោល​ស្បែក​ជើង​ ហើយ​ឈប់​ប្រកួត​អ្វី​ទាំង​អស់​ ព្រោះ​តែ​ភាព​ជឿជាក់​ទើប​ពួក​យើង​ប្រឹងប្រែង​ប្រកួត"។ កីឡាករ​វ័យ​២៥​ឆ្នាំ​និយាយ​ដូច្នេះ៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ៉ុត