មកស្គាល់ ម៉ាស៊ីន​ចាក់​សំឡេង​ដ៏ចាស់ប្រើលែងកើត តែម្ចាស់ចាត់ទុកថា​មាន​តម្លៃ​ដូចមាស​

  • 2017-11-20 10:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​១៤០ឆ្នាំមុន​ ​ម៉ាស៊ីន​ថត​ ​និង​ចាក់​សំឡេងដំបូង​គេបង្អស់​ ​ត្រូវបាន​បង្កើត​ឡើង​ ដោយ​ជនជាតិ​អាមេរិកាំង​ម្នាក់​ឈ្មោះ​ ថូម៉ាស​ អាល់វ៉ា​ អេឌី​សុន​។ ​ម៉ាស៊ីន​ចាក់​សំឡេង​នេះ​ ដំណើរ​ការ​សំឡេង​ដោយ​បំពង់​ស៊ីឡាំង​ និង​ការរវៃ​ដោយ​ដៃ។ ​លោក ថូម៉ាស​ បានដាក់​ឈ្មោះ​ម៉ាស៊ីន​នេះថា ​អ៊ីឌី​សុន​ (EDISON) ហើយ​វាជា​បុព្វបុរស​នៃឧបករណ៍​ថត​ និង​ចាក់​សំឡេងនាសម័យ​ទំនើប​នេះឯង។

(ឧបករណ៍​ចាក់សំឡេង​ដែលដាក់តាំង​ក្នុង​ហាង/រូបភាព៖ សុធារ៉ាត់)

នៅលើ​ពិភពលោក​សព្វថ្ងៃ​ ម៉ាស៊ីន​ចាក់​សំឡេង អ៊ីឌីសុន​ មានមិន​ច្រើន​ទេ ​ហើយ​គេបាន​ចាត់​ទុក​ឧបករណ៍​នេះ​ ជា​របស់​បុរាណ​មាន​តម្លៃ​ដូច​ដុំមាស​ ត្បិត​គេលែង​ប្រើការ​ក៏ដោយ​។ ដោយសារ​ស្រលាញ់​ ​ចូលចិត្ត​សន្សំ​ទុកវត្ថុ​ចាស់​ៗ និង​មើលឃើញ​ពីតម្លៃនៃ​ឧបករណ៍​បុរាណ​លំដាប់​សាកល​ផង​ លោក ​លី ប៉េងហេង ​អ្នកគ្រប់គ្រង​នៅហាង ​ពិព័រណ៍កាហ្វេ​ បាន​ព្យាយាម​ដណ្ដើម​ទិញ​ពីទីផ្សារ​អន្តរជាតិ​ ក្នុង​ឱកាស​ដាក់​ដេញ​ថ្លៃ​ ដោយ​មានការ​ប្រកួត​ប្រជែង​ក្នុងតម្លៃ​កប់​ពពក​។

(ម៉ាស៊ីន​ចាក់​សំឡេង​ EDISON កំពុងស្ថិតក្នុងហាងកាហ្វេ/រូបភាព៖ សុធារ៉ាត់)

កាលនោះ​លោក​ ប៉េងហេង​ ​ថា​ ​មិនទាន់​ដេញថ្លៃ​បាន​ផង​ ​តែ​លោកមាន​អារម្មណ៍​របស់​ដ៏មាន​តម្លៃនេះ ​បានមក​លើដៃ​លោក​ ដែល​ជាកូន​ខ្មែរម្នាក់​ទៅហើយ​។

បច្ចុប្បន្ន​ឧបករណ៍​ចាក់​សំឡេងចាស់​បុរាណ​ជាងគេ​បង្អស់​នេះ​ ​កំពុង​ដាក់តាំង​នៅក្នុង​ហាង​ ​ពិព័រណ៍​កាហ្វេ​ ឬ MUSUEM CAFÉ ជាមួយ​វត្ថុ​ចាស់ៗ​ ដែល​មាន​អាយុកាល​រាប់​ទសវត្ស ជា​ច្រើន​ទៀត​។ លោក​ លី ប៉េងហេង បញ្ជាក់​ប្រាប់​។

គួរ​ជម្រាប​ថា​ ​ឧបករណ៍​ចាក់សំឡេង និង​ថតសំឡេងអ៊ីឌីសុន​មួយ​នេះ​ ​បាន​រចនា​ឡើង​នៅឆ្នាំ​ ​១៨៧៧​។ ឧបករណ៍​នេះត្រូវ​បាន​គេយក​ទៅថត​ និង​ចាក់​ចម្រៀង​នៅឆ្នាំ​ ១៨៨៨​ ក្នុង​សន្និសីទ​កាសែតមួយ​ ​នៅទីក្រុង​ឡុងដ៍​ ហើយ​ស​ម័យ​កាលដែល ​អ៊ីឌីសុន​ មាន​ប្រជាប្រិយ​ខ្លាំង​ ចន្លោះ​ឆ្នាំ ​១៨៩៦ ​ដល់​ ១៩១៥​៕

ចុចទស្សនា​វីដេអូ៖

អត្ថបទដោយ៖ ឈិន សុធារ៉ាត់