​​២០១៧ ពេជ្រ​ សោភា​ ឡើង​កូដ​ខ្លាំង ធ្វើ Brand Ambassador ផលិត​ផល​ជាច្រើន

  • 2017-11-20 09:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​លំដាប់​ជួរ​មុខ​របស់​ផលិតកម្ម​ហង្ស​មាស ពេជ្រ សោភា ហាក់​ដូច​កំពុង​ឡើង​កូត​នឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ខ្លាំង ដោយ​នាង​ធ្វើ​ជា​ទូតសុឆ្ឆន្ទៈ (Brand Ambassador) ឲ្យ​ផលិត​ផល​ជាច្រើន​ដូចជា ម្សៅ​ដុំ​ស៊ុប​ខ្នរ ទូរសព្ទ OPPO សាប៊ូ​កក់​សក់​សាន់ស៊ីល (Sunsilk) ប្រចាំ​កម្ពុជា ហើយ​ថ្មីៗ​នេះ​នាង​បាន​ធ្វើ​ជា Brand Ambassador ឡេ​លាប​ខ្លួន Citra ថែម​មួយ​ទៀត។

តាម​រយៈ​វីដេអូ​បែប​ជា​សាច់រឿង​ខ្លី​ ដែល​បង្ហោះ​ចេញ​ពី​ផេក​ហ្វេសប៊ុក Citra Cambodia តារា​ចម្រៀង​រូប​នេះ បាន​​សម្ដែង​ជាមួយ​កាយវិការ​ក្រមិចក្រមើម រួម​ជាមួយ​បទ​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា “ស្រលាញ់​ត្រង់ណា” ផង​ដែរ។

ចង់​ដឹង​ច្បាស់ មើល​វីដេអូ​ខាង​ក្រោម៖

ដោយ៖ វិទូ

អត្ថបទពេញនិយម