មេ Tesla ជោគជ័យខ្លាំងក្នុងមុខជំនួញតែបរាជ័យរឿងស្នេហា

  • 2017-11-20 13:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណង​ស្នេហ៍​របស់​ Elon Musk ​និង​អតីត​មិត្ត​ស្រី​របស់​លោក​នាង​ Amber Heard ​មិន​អាច​ផ្សះផ្សា​វិញ​ឡើយ​ទោះ​បី​ជា​ពួកគេ​ទាំងពីរ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ជាមួយ​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​ដោយ​។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា​ នាយក​ប្រតិបត្តិ​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​រថយន្ត​ Tesla ​វ័យ​ ៤៦ ​ឆ្នាំ​លោក​ Elon Musk និង​តារា​សម្ដែង​អាមេរិក​វ័យ​ ៣១ ​ឆ្នាំ​នាង​ Amber Heard​ បាន​អង្គុយ​ញ៉ាំ​អាហារ​ជាមួយ​គ្នា​តែ​ពួកគេ​មិន​ស្និទ្ធស្នាល​នោះ​ទេ​ហើយ​​ហាក់​បី​ដូច​ជា​មាន​កិច្ច​សន្ទនា​ជាមួយ​គ្នា​ទៀត​ផង​ ។ ពួកគេ​មិន​អាច​ក្លាយ​ជា​គូស្នេហ៍​ដ៏​ស្អិតល្មួត​ដូច​មុន​បាន​ទេ​តែ​ជំនួស​ដោយ​ទំនាក់​ទំនង​មិត្តភ័ក្ដិ​វិញ​ ។ Elon Musk ​បាន​សារភាព​ថា​ រូប​លោក​ជួប​រឿង​ឈឺចាប់​ក្រោយ​បែក​បាក់​ជាមួយ​Amber Heard ហើយ​ការ​ឈឺចាប់​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្វាក់​ផលិត​កម្ម​រថយន្ត​ Telsa​ Model 3 ​របស់​ក្រុមហ៊ុន​លោក​។

គួរ​បញ្ជាក់​ថា​ Amber Heard ​និង​ Elon Musk ​បាន​បង្កាត់​ភ្លើង​ស្នេហ៍​ក្នុង​ឆ្នាំ​ ២០១៦ មុន​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​នៅ​ខែ​សីហា​ ឆ្នាំ​២០១៧​ ។ ពួកគេ​បាន​សារភាព​ថា​ការ​ចែក​ផ្លូវ​គ្នា​ដោយ​សារ​តែ​មមាញឹក​នឹង​ការងារ​ពេក​៕

ប្រភព៖ Times of India   ប្រែសម្រួល៖ សិរីបុទ្រ