ច្បាស់​ហើយ Smart ចាប់ផ្តើម​ប្រកាស​ថ្ងៃ​ចេញ​លក់ iPhone X ជា​ផ្លូវការ

  • 2017-11-21 03:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ចុងក្រោយ​ឲ្យ​ដឹង​ថា Smart នឹង​ចាប់ផ្ដើម​ដាក់​លក់ iPhone X នៅ​ទីផ្សារ​កម្ពុជា​នៅ​ថ្ងៃ ២៤ វិច្ឆិកា​នេះ នៅ​ Smart Shop របស់​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Thomas Hundt នាយក​ប្រតិបត្តិ​របស់ Smart បញ្ជាក់​ប្រាប់ Sabay កាល​ពី​សប្ដាហ៍​មុន​នេះ។

ដោយ​មិន​បញ្ជាក់​ពី​តម្លៃ​លក់​យ៉ាង​ណា លោក​ឲ្យ​ដឹង​ថា អតិថិជន​នឹង​ភ្ញាក់ផ្អើល​សម្រាប់​ការ​រង់ចាំ​​ការ​មក​ដល់​ទូរសព្ទ ដែល​គ្រប់​គ្នា​កំពុង​ប្រាថ្នា​ចង់​បាន​នេះ។

Smart ដែល​ជា​ប្រតិបត្តិករ​ទូរសព្ទ​ចល័ត​ជា​ដៃគូ​របស់​ក្រុមហ៊ុន Apple បាន​ដាក់​ឲ្យ​អតិថិជន​អាច​បញ្ជា​ទិញ​ iPhone X ពី​ថ្ងៃ​នេះ និង​អាច​ទទួល​បាន​ទូរសព្ទ​ត្រកូល​ថ្មី​របស់ Apple នៅ​ថ្ងៃ ២៤ ដែល​ជា​ថ្ងៃ​ចេញ​លក់​ជា​ផ្លូវការ​តែ​ម្តង។

ទន្ទឹម Smart ក្រុមហ៊ុន Falcon ក៏​ប្រកាស​ពី​ការ​ត្រៀម​ក្នុង​ការ​នាំ​មក​លក់​ iPhone X នៅ​ទីផ្សារ​កម្ពុជា ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​មួយ​នេះ បានប្រកាស​ពី​ការ​ទទួល​សិទ្ធិ​ស្របច្បាប់​ ក្នុងការ​ចែកចាយ​ផលិតផល Apple នៅ​ក្នុង​ទីផ្សារ​កម្ពុជា។

ដោយ​ឡែក​ក្រុមហ៊ុន iOne ដែល​ជា​ហាង​លក់​ផលិតផល Apple នៅ​មិន​ទាន់​មាន​ព័ត៌មាន​ពី​ការនាំ​ទូរសព្ទ​មក​ទីផ្សារ​កម្ពុជា​នៅ​ឡើយ​ទេ។

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី