អាថ៌កំបាំង​ពី​ក្រោយ​អង្គុយ​ឱប​គ្នា ​របស់​ Justin Bieber និង Selena Gomez

  • 2017-11-21 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​មនុស្ស​ជា​ច្រើន​បាន​ចែក​រំលែក​រូប​ភាព​របស់​តារា​ចម្រៀង Justin Bieber និង​ Selena Gomez ដែលបង្ហោះ​លើ​គណនី​ Twitter។

នៅ​ក្នុង​រូបភាព​នោះ សង្កេត​ឃើញ​ថា ​ម្ចាស់​បទ “Love yourself” រូប​នេះ​បាន​ដាក់​ដៃ​លើ​ស្មា​របស់​មិត្ត​ស្រី​របស់​ខ្លួន​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ ហើយ​មើល​ទៅ​ពិត​ជា​ពោរពេញ​ទៅ​ដោយ​ភាព​ផ្អែម​ល្ហែម​​ណាស់។ ជាង​នេះ​ទៅ​ទៀត​ នៅ​ពី​ក្រោម​រូប​ភាព​នោះ តារា​ចម្រៀង​ប្រុស​រូប​នេះ បាន​សរសេរ​ថា៖ "នាង​ជា​របស់​ខ្ញុំ ហើយ​ខ្ញុំ​ជា​របស់​នាង @selenagomez"។

ជា​ការ​ពិត​ណាស់​ដែល​តារា​ចម្រៀង​ Justin និង​ Selena ពិត​ជា​បាន​ត្រូវ​រ៉ូវ​គ្នា​មែន ប៉ុន្តែ ការ​ពិត​នៃ​រូប​ភាព​នោះ​ពិត​ជា​មិន​ដូច​អ្វី​ដែល​ប្រិយ​មិត្ត​បាន​ឃើញ​នោះ​ឡើយ។ រូប​ភាព​នោះ​គឺ​ជា​រូប​ភាព​ក្លែង​ក្លាយ​ប៉ុណ្ណោះ។ បើ​សិន​ជា​ប្រិយ​មិត្ត សម្លឹង​មើល​រូប​ភាព​នោះ​ឲ្យ​ជិត​នោះ ប្រិយ​មិត្ត​នឹង​ឃើញ​ គេហទំព័រ​tumblr ហើយ​គេហទំព័រ​ tumblr មួយ​នេះ តាម​ពិត​ទៅ​ជា​​កន្លែង​ប្រឌិត​រឿង​គូ​ស្នេហ៍ Jelena (Justin និង​ Selena)តែ​ប៉ុណ្ណោះ។​

(រូបក្លែងក្លាយ)
(រូបក្លែងក្លាយ)
(រូបក្លែងក្លាយ)

ទោះ​បី​រូប​ភាព​នោះ​មើល​ទៅ​ស្រស់​ស្អាត​យ៉ាង​ណា​ និងមាន​អ្នក​គាំទ្រ​របស់​ពួក​គេ​ទាំង​២ សរសើរ​ និង​ជូន​ពរ​ក៏​ដោយ ក៏​វា​មិន​មែន​ជា​រូបភាព​ពិត​ប្រាកដ​ដែរ៕  

ចុចអាន៖

ប្រភព៖ Kenh14   ប្រែសម្រួល៖ អន សុភក្ត្រា