អ្នក​ផលិត​រូប​ ​Wallpaper​ ​របស់​ ​Windows XP​ ​បញ្ចេញ​ស្នាដៃ​ថ្មី​សម្រាប់​ស្មាតហ្វូន

  • 2017-11-21 04:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Charles O’Rear​ ​ដែល​ជា​អ្នក​ថត​រូប​ ​Wallpaper​ ​ឈ្មោះ​ ​Bliss​ ​ដ៏​ល្បីល្បាញ​របស់​ ​Windows XP​ ​ដែល​ចេញ​កាល​ពី​ឆ្នាំ​ ​២០០០​ ​ហើយ​ជាប់​ជា​រូបភាព​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​នោះ​ ​ទើប​បាន​បញ្ចេញ​ស្នាដៃ​ថ្មី​ ​ជា​រូបភាព​ ​Wallpaper​ ​សម្រាប់​ស្មាតហ្វូន។

រូបភាព​ ​៣​ ​សន្លឹក​ ​ដែល​ជា​ស្នាដៃ​ថ្មី​សម្រាប់​ ​Wallpaper​ ​របស់​ស្មាតហ្វូន​ ​ដែល​លោក​ ​Charles O’Rear​ ​ផលិត​ឡើង​នេះ​ ​គឺ​ជា​គម្រោង​មួយ​ដែល​គាត់​ទទួល​បាន​ពី​ក្រុមហ៊ុន​ជើង​ហោះហើរ​ ​Lufthansa​ ​ក្រោម​ឈ្មោះ​គម្រោង​ថា​ ​“New Angles of America”

Maroon Bells​ ថត​នៅ​​រដ្ឋ​ ​Colorado
Peek-A-Boo Slot​ ​ថត​នៅ​រដ្ឋ​ ​Utah
White Pocket​ ​ថត​នៅ​រដ្ឋ​ ​Arizona

Bliss​ ​ជា​រូបភាព​ដែល​ថត​នៅ​តំបន់​ ​Sonoma​ ​រដ្ឋ​កាលីហ្វញ៉ា​ ​សហរដ្ឋអាមេរិក​ ​ដោយ​ប្រើ​កាមេរ៉ា​ប្រភេទ​ ​medium format​ ​ក្នុង​ឆ្នាំ​ ​១៩៩៦​ ​ហើយ​ត្រូវ​ ​Microsoft​ ​ទិញ​សិទ្ធ​ផ្តាច់​មុខ​ដាក់​ក្នុង​ ​Windows XP​ ​ក្នុង​ឆ្នាំ​ ​២០០០៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម