ផ្តើម​តាំង​ពី៥ឆ្នាំ​មុន​ ពេល​នេះ​​ AWESOME 88 GIFTS​ ជោគជ័យបានសម្ពោធ​ផ្លូវការ​ហើយ

  • 2017-11-21 05:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្តើម​ចេញ​ពី Smart Printing កាលពី ៥​ឆ្នាំមុន​ក្នុង​ឆ្នាំ ២០១៣ ដែល​គ្រាន់​តែ​ជា​អាជីវកម្ម​ផ្នែក​បោះពុម្ព​លើ​សម្ភារៈ​កា​រិ​យា​ល័​យ​និង​សម្ភារៈ​ដ៏​ទៃ​ទៀ​ត នៅ​ថ្ងៃទី ១៨ វិច្ឆិកា ២០១៨ នៅ Raffle Le Royal Hotel អាជីវកម្ម​វត្ថុ​អនុស្សាវរីយ៍​របស់​ក្រុមហ៊ុន Awesome88gifts Co.,Ltd. បាន​សម្ពោធ​ជា​ផ្លូវការរបស់​ខ្លួន​ហើយ ​ដើម្បី​បំពេញ​តម្រូវ​​ការ​របស់​អតិ​ថិ​ជន​ ដែល​មាន​ការ​ចូល​រូ​ម​ពី​សំ​ណាក់​វាគ្មិន​កិ​ត្តិ​យល លោក សុ​មេធា រិទ្ធ​, លោកគ្រូ ហ្វី​លីព ហ្វុង (​ស្ថាបនិក​និង​ទីប្រឹក្សា​របស់ JM Asia), បុគ្គលិក Awesome88, ដៃគូរ​សហា​ការណ៍​។

លោក Some Manith ដែល​ជា​ប្រធាន​អគ្គនាយក របស់​ក្រុមហ៊ុន​ Awesome88 Co.,LTD. បាន​មាន​ប្រសាសន៍ថា ក្រុមហ៊ុន សម្រេចចិត្ត​ប្តូរ​អាជីវកម្ម​ផ្នែក​បោះពុម្ព​ហើយ​ចាប់ផ្ដើម​អាជីវកម្ម​បង្កើត​វត្ថុ​អនុ​ស្សាវ​រី​យ៏​ដល់​សាជីវកម្ម​ព្រោះតែ​យើង​មើល​ឃើញ​ស្ថា​ប័ន​ភាគច្រើន​ប្រកួតប្រជែង​គ្នា​ដើម្បី​បង្កើន​ចំ​ណែ​ក​ទីផ្សារ​និង​លើកកម្ពស់​ម៉ាក​យីហោ​របស់គេ​ដោយ​ប្រើប្រាស់​វត្ថុ​អនុ​ស្សាវ​រី​យ៍​ដើម្បី​ផ្សព្វផ្សាយ​ម៉ាក​យីហោ​និង​ប្រើប្រាស់​វត្ថុ​អនុ​ស្សាវ​រី​យ៏​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ក្នុង​ការ​ទិ​ញ​ផលិតផល​និង​ការ​ប្រើប្រាស់​សេវាកម្ម​របស់គេ​។

លោក Some Manith

អ្នកស្រី​ ទាវ រំដូល ដែល​ជា​នាយិកា​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Awesome88 Co.,LTD. មាន​ប្រសាសន៍​ថា មាន​មោទនភាព​យ៉ាង​ក្រៃលែង​ដែល​បាន​បោះ​ជំ​ហាន​ដំ​បូ​ង​ទៅកាន់​ពិ​ភព​ថ្មី​មួយ​មុនគេ​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្តី​រំ​ភើ​ប សេចក្តី​អង់អាច និង​សេចក្តី​ស​ង្ឃឹម​ខ្ពស់​ដែល​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន Awesome ក្លាយ​ជា​ម៉ាក​យីហោ​មួយ​ក្នុង​តំបន់ ហើយ​បន្ទាប់មក​ក្លាយជា​ម៉ាក​យីហោ​អន្តរជាតិ​មួយ​នៅ ៥​ឆ្នាំទៅ ១០​ឆ្នាំ​ខាងមុខ​។

Mr. Philip Fong ដែល​ជា​ស្ថានិ​កនិង ជា​ទីប្រឹក្សា​របស់ JM Asia យល់ឃើញថា ប្រសិនបើ​ម៉ាក​យីហោ​តូចៗ​របស់​សឹង្ហ​បុរី និង​ម៉ាឡេស៊ី​ដូច​ថា Charles &Keith និង BreadTalk ជាដើម អាច​ធ្វើ​បាន​ហើយ​ក្លាយជា​ក្រុមហ៊ុន​យក្ស​ដែល​មាន​តម្លៃ​រាប់លាន​ដុល្លារ មាន​អ្វីដែល​ម៉ាក​យីហោ​របស់​ប្រទេស​កម្ពុជា​ធ្វើ​មិនបាន​? ម៉ាក​យីហោ​របស់ Awesome នឹក​ក្លាយទៅជា​ឈ្មោះ​មួយ​ដែល​អាច​និយាយ​ដោយ​មោ​ទន​ភាព​ថា​“​នេះ​គឺជា​ម៉ាក​យីហោ​របស់​កម្ពុជា ខ្ញុំ​បាន​បង្កើតឡើង​”​។

Mr. Philip Fong

អា​ស្រ័យដ្ឋាន ផ្ទះ​លេខ​៣១៥ ផ្លូវ​២០០៤ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។ ទូរ​ស័​ព្ទ​លេខ (855) 23 880 513/ 098 202 000 អ៊ីមែល​sale@awesome88gifts.com ឫ​តាម​គេហ​ទំព័រ​ www.awesome88gifts.com, Facebook: awesome88gifts​៕​

ដោយ៖ ថា ម៉ាលីដា