អ​ម្រឹត ទទួលវិញ្ញាបនបត្រអនុលោមភាព​សារពើពន្ធ ប្រភេទ មាស ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​

  • 2017-11-21 06:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ អ​ម្រឹត បាន​ទទួល វិញ្ញាបនបត្រ អនុលោមភាព​សារពើពន្ធ ប្រភេទ មាស ពី​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ វិញ្ញាបនបត្រ​នេះ​គឺ​ចង់​បង្ហាញថា គ្រឺះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ អ​ម្រឹត ជា​ស្ថាប​ន័​ដែល​មាន​ទំនួ​ល​ខុសត្រូវ​ខ្ពស់​ទៅលើ​កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់​ចំ​ណូ​ល​។

អ​ម្រឹត គឺជា​គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ​ដែល​ទទួលបាន​វិ​ញ្ញាប​នប​ត្រ “​គោលការណ៍​ការពារ​អតិ​ថិ​ជន​” ជា​ផ្លូវការ​ពី Smart Campaign សម្រាប់​ការអនុលោម​តាម​គោលការណ៍​ស្តង់ដារ​ដ៏​តឹងរឹង​ក្នុង​កិច្ចការពារ​អតិ​ថិ​ជន ដែល​គ​ម្រោង​នេះ​ទទួលបាន​ការគាំទ្រ​ពី​មូល​និ​ធិ​ពី ទីភ្នាក់ងារ​អភិ​វ​ឌ្ឍ​ន៍​អាស៊ី (AFD) ក្រោម​គ​ម្រោង “​ការការពារ​អតិ​ថិ​ជន​” របស់​សមា​គម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA)​។ គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ អ​ម្រឹត បាន​ប្រកាន់​ភ្ជាប់​យ៉ាង​តឹងរឹង​នូ​វ​គោលការណ៍​ទាំង​៧ របស់​វិញ្ញាបនបត្រ ក្នុងពេល​កន្លង​មក ដែល​គោលការណ៍​ទាំង​នោះ​មាន​ចក្ខុ​វិ​ស័​យ​ក្នុង​ការជួយ​លើកកម្ពស់​សុខមាលភាព​ហ​ហរិ​ញ្ញ​វត្ថុ​អតិ​ថិ​ជន ប្រកបទៅដោយ​និរន្តភាព​។

ជាង​នេះ​ទៅទៀត អ​ម្រឹត គឺជា​គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ​ដែលមាន​វិ​និ​យោគិន​អន្តរជាតិ ដែល​ជា​កម្លាំងចលករ​ដ៏​ដ៏​រឹងមាំ​មួយ ដើម្បី​ជួយ​ជ្រោមជ្រែង អ​ម្រឹត ឲ្យ​កាន់តែ​មានកិ​ត្តិ​នាម និង​កិត្យានុភាព​រីក​សុសសាយ​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។ ជាក់ស្តែង Advans SA គឺជា​ភាគ​ទុនិ​កដ៏ធំ​មួយ ដែល​បាន​វិនិយោគក្នុង​គ្រឹះ​ស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ អ​ម្រឹត ចំនួន​៥២,៧៨% នៃ​ភាគហ៊ុន​សរុប​របស់ អ​ម្រឹត​។ Advans SA ជា​ក្រុមហ៊ុន​មួយ​ដែល​មានកា​រិ​យាល័យ​កណ្តាល​នៅក្នុង​ប្រទេស​លុច​ហ្សំ​បួ​រ ដែល​គ្របដណ្តប់​ប្រាំបួន​ប្រទេស​ដូចជា ប្រទេស​កា​មេ​រ៉ូន ហ្កា​ណា កុង​ហ្គូ តាន់​ហ្សា​នីយ៉ា កូដូ​វ័រ ប៉ា​គី​ស្ថាននី​ហ្សេ​រី​យ៉ា ទុយ​នេ​ស៊ី និង​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ ជាង​នោះ​ទៅទៀត សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​ហៅ​កាត់​ថា “IFC” ដែល​ជា​បុត្ត​សម្ព​ន្ធ​របស់​ធនាគារពិ​ភព​លោក World Bank Group ក៏​បាន​វិនិយោគក្នុង​គ្រឹះ​ស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ អ​ម្រឹត ដែល​មាន​ភាគហ៊ុន​ចំនួន ១៩,៩៩% នៃ​ភាគហ៊ុន​សរុប​របស់ អ​ម្រឹត​។ IFC គឺជា​ស្ថាប័ន​មួយដ៏​មាន​ឥទ្ធិ​ពល​ក្នុង​ការ​ជំ​រុញ​ការ​អភិ​វ​ឌ្ឍ​ជុំ​វិ​ញ​ពិ​ភព​លោក ដោយ​ផ្ដោត​ទាំងស្រុង​ទៅលើ​វិស័យ​ឯក​ជន​។ IFC ធ្វើការ​ជាមួយ​សហគ្រាស​ឯក​ជន​នៅ​នៅក្នុង​បណ្ដា​ប្រទេស​ប្រមាណ​ជា ១០០​ប្រទេស​។ បន្ថែម​លើសពី​នេះ​ទៅទៀត អ​ម្រឹត ក៏​មាន​ភាគ​ទុនិក​អន្តរជាតិ​ផ្សេង​ទៀ​ត​ដូចជា FMO ជា​ក្រុមហ៊ុន​អភិ​វ​ឌ្ឍ​ន៍ធនា​គា​ររបស់​ប្រទេស​ហូ​ឡង់ មាន​ភាគហ៊ុន​ចំនួន ១៩,៩៩%, LFP ជា​ក្រុមហ៊ុន​វិនិយោគ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ប្រទេស​បារាំង មាន​ភាគហ៊ុន​ចំនួន ៤,០៦% និង Botta ដែល​ជា​ក្រុមហ៊ុន​បុគ្គលិក មាន​ភាគហ៊ុន​ចំនួន​៣,១៧%​។​

អ​ម្រឹត គឺជា​គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ខ្នាតតូច​បំ​ផុត តូច និង​ម​ធ្យ​ម និង​ដល់​ប្រជា​ជន​ដែលមាន​ប្រាក់​ចំណូល​ពីទាប​ទៅ​ម​ធ្យ​ម ដោយ​ផ្ដោត​ជា​ចម្បង​ទៅលើ វិស័យ​កសិកម្ម និង​សហគ្រាស​ខ្នាតតូច និង​ម​ធ្យ​មនៅ​តាមទី​ជន​បទ​ដាច់ស្រយាល ទីរួមស្រុក​/​ខេត្ត និង​ទីក្រុង​ភ្នំពេញ៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​គេហ​ទំព័រ www.amret.com.kh

ដោយ៖ ថា ម៉ាលីដា