Honda​ ​ប្រើប្រាស់​ ​Facebook​ ​ដើម្បី​រក​រថយន្ត​ដែល​មាន​បញ្ហា​ពោង​សុវត្ថិភាព

  • 2017-11-21 08:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពោង​សុវត្ថិភាព​របស់​ក្រុមហ៊ុន​ ​Takata​ ​ដែល​មាន​បំពាក់​ក្នុង​រថយន្ត​របស់​ ​Honda​ ​លក់​ក្នុង​សហរដ្ឋអាមេរិក​មួយ​ចំនួន​ធំ​ដំណើរការ​ខុស​ប្រក្រតី​ ​ដែល​ធ្វើ​ឲ្យ​មាន​អត្រា​អ្នក​រង​គ្រោះ​ជា​ច្រើន​បាន​កើត​ឡើង​ ​ហើយ​តម្រូវ​ឲ្យ​ ​Honda​ ​តាម​រក​រថយន្ត​ដែល​មាន​បញ្ហា​ទាំង​នោះ​ត្រឡប់​មក​វិញ​ ​ដោយ​មាន​ជំនួញ​ពី​បណ្ដាញ​សង្គម​ ​Facebook។

ចំពោះ​បច្ចេកវិទ្យា​ដែល​ ​Honda​ ​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ស្វែងរក​រថយន្ត​មាន​បញ្ហា​នេះ​ ​គឺ​ការ​ ​Encrypted​ ​ទិន្នន័យ​សារ​អេឡិចត្រូនិក​របស់​អតិថិជន​ ​លេខ​ ​VINs​ ​របស់​រថយន្ត​ដែល​គេ​បាន​ទិញ​ ​និង​ភ្ជាប់​ជា​មួយ​នឹង​គណនី​បណ្ដាញ​សង្គម​ ​Facebook​ ​របស់​ពួក​គេ។ ដូច​នេះ​ ​រាល់​ពេល​អតិថិជន​ចូល​ប្រើប្រាស់​ ​Facebook​ ​ពួក​គេ​នឹង​ទទួល​បាន​សារ​ណែនាំ​ពី​បញ្ហា​របស់​រថយន្ត​ ​និង​ការ​ណែនាំ​ឲ្យ​យក​ទៅ​ជួប​អ្នក​ជំនាញ។

បញ្ហា​ធំ​បំផុត​របស់​ពោង​សុវត្ថិភាព​ម៉ាក​ ​Takata​ ​នៅ​ក្នុង​រថយន្ត​របស់​ ​Honda​ ​នោះ​ ​គឺ​វា​មាន​ខ្ចាយ​កម្ទេច​លោហៈ​ចេញ​ពី​ក្រោយ​ពោង​សុវត្ថិភាព​ ​ដែល​ធ្វើ​ឲ្យ​អ្នក​បើកបរ​កាន់​តែ​គ្រោះ​ថ្នាក់៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រដ្ឋ