សម្ពោធ​ហាង​កាហ្វេ​មក​ពី​ថៃ ហៅ​សុទ្ធ​តារា​ល្បីៗ​មក​ចូលរួម ហើយ​មាន​រង្វាន់​ធំៗ​ច្រើន​ទៀត

  • 2017-11-21 09:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arabitia CAFE នឹង​សម្ពោធ​ហាង​ថ្មី​របស់​ខ្លួន​មួយ​ទៀត​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ចាប់​ពី​ម៉ោង ៨-១២ព្រឹក ម្ដុំ​ជ្រោយ​ចង្វា ដោយ​បាន​ហៅ​តារា​ល្បីៗ​ជាច្រើន​រូប​ដូចជា កញ្ញា មាស សុខ​សោភា លោក ខេម លោក គូម៉ា លោក សៅ ឧត្ដម លោក ម៉ៅ ហាជី លោក សាយ រតនៈ និង​កញ្ញា Jimmy។

ហាង​កាហ្វេ​ដែល​មាន​ចម្ការ​កាហ្វេ​ខ្លួន​ឯង​នៅ​ថៃ ព្រម​ទាំង​រៀបចំ​ឲ្យ​គ្រប់​ហាង​មាន​រូប​ប្រាសាទ​អង្គរវត្ត ឬ​ផែនទី​កម្ពុជា​មួយ​នេះ ក៏​មាន​កម្មវិធី​ចាប់​រង្វាន់​ជាច្រើន​ក្នុង​ថ្ងៃ​នោះ​ផង​ដែរ ដូចជា៖

  • សំបុត្រ​ធ្វើ​ដំណើរ​តាម​កប៉ាល់​ពី​ក្រុង​ព្រះសីហនុ ទៅ​កោះរុង ឬ​កោះរុង​សន្លឹម
  • រង្វាន់​ស្នាក់​នៅ​សណ្ឋាគារ​កោះរុង​សន្លឹម
  • រង្វាន់​ស្នាក់​នៅ​សណ្ឋាគារ​ខេត្ត​សៀមរាប
  • រង្វាន់​កែវ​កាហ្វេ ៥០កែវ
  • ញ៉ាំ​កាហ្វេ​ឥត​គិត​ថ្លៃ​ពេញ ១ខែ
  • ទិញ១ ថែម១

តោះ​កុំ​ភ្លេច​ទៅ​ទាំងអស់​គ្នា មាន​ទាំង​ការ​ប្រគំ​តន្ត្រី​ហើយ មាន​ទាំង​រង្វាន់​ទៀត។ ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Arabitia CAFE Cambodia និង​ព័ត៌មាន​ពី​ការ​ទិញ Franchise ទាក់​ទង​លេខ ០១៥ /០១៧ ៧៤៥ ៧៤៥

អត្ថបទ៖ វិទូ