ពិសេស​មែន​! កូរ៉េផ្ដល់​ទាំង​អាហារូបករណ៍​និង​ប្រាក់ខែ​ដល់​និស្សិត​ខ្មែរ​ចំនួន​ ៨០កន្លែង

  • 2017-11-21 09:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA និងក្រុមហ៊ុន WebCash​តាមរយៈ​មជ្ឈមណ្ឌល​កូរ៉េ សហ្វវែរ​អេចអឌី (Korea Software HRD Center) ​នឹងផ្ដល់​អាហារូបករណ៍​ផ្នែក​ ព័ត៌មាន​វិទ្យា(IT) ចំនួន​ ៨០ កន្លែង​សម្រាប់​ឆ្នាំសិក្សា ២០១៨-២០១៩​ ​ដល់និស្សិត​កម្ពុជា​ ​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ និង​អាចបំពេញ​បាននូវលក្ខខណ្ឌចាំបាច់​មួយ​ចំនួន​​។

(រូបភាពពី HRD Center)

​លោក ​ហៀក ម៉េងហុក ​តំណាង​ពីមជ្ឈមណ្ឌល​ HRD បានឲ្យ​ដឹងថា​ សម្រាប់​សិស្សនិស្សិត​កម្ពុជា​ដែលចង់​បាន​អាហា​រូបករណ៍​សិក្សា​នេះ​ ត្រូវ​បំពេញ​លក្ខខណ្ឌ​ជាមុន​សិន​។ ​ដោយ​លក្ខខណ្ឌ​រួមមាន​៖

- និស្សិត​កំពុង​សិក្សា​ឆ្នាំទី៣ឡើងទៅផ្នែកព័ត៌​មានវិទ្យា​

- អាច​សិក្សា​ពេញមួយថ្ងៃ​បាន ​(៨ ព្រឹក – ៥ ល្ងាច)

- និង​មាន​អាយុ​ចាប់​ពី ​២០ ដល់ ៣៥ ឆ្នាំ​។

(រូបភាពពី HRD Center)

លោក​បញ្ជាក់​ថា​ ​ក្រៅពី​ទទួល​បានការ​បណ្ដុះបណ្ដាល​ដោយ​ឥតគិត​ថ្លៃ​ហើយ​នោះ និស្សិត​នឹងទទួល​បានអត្ថ​ប្រយោជន៍​ជាច្រើន​ទៀត​ដូចជា​៖

- ការ​សិក្សា​ដោយឥត​គិតថ្លៃ​ ​ជាមួយ​អ្នក​ជំនាញ​ជាជន​ជាតិ​កូរ៉េ​

- ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការសិក្សា​ជាប្រចាំ​ខែពី​ ១០០ដុល្លារ ​ដល់​ ១៤០ ​ដុល្លារ (អាស្រ័យតាមពិន្ទុ)

- ទទួល​បាន​ឱកាស​ការងារ​នៅតាម​ក្រុមហ៊ុន​ជាដៃគូ​របស់​មជ្ឈមណ្ឌល​ ​នៅក្នុង​ស្រុក និង​សាធារណ​រដ្ឋកូរ៉េ​ខាងត្បូង​។

សិស្សនិស្សិតដែល​ចាប់​អារម្មណ៍​អាចទាកទងលេខ 023 99 13 14 / 078 333 102 / 016 600 701 និងអាច​ចុះឈ្មោះបាន តាមរយៈ​គេហទំព័រ​របស់មជ្ឈ​មណ្ឌល HRD ដែលមាន​អាសយដ្ឋាន register.kshrd.com.kh ចាប់ពី​ថ្ងៃនេះ​ រហូតដល់​ ថ្ងៃទី១៥ ខែមករា ​ឆ្នាំ២០១៨​ ហើយការ​ប្រឡងនឹង​ប្រព្រឹត្តទៅ​នាថ្ងៃ​ទី ០៣ ខែកុម្ភៈ ​ឆ្នាំ២០១៨​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម