ប៉េតង់​ថ្នាក់​ជាតិ៖ កង្វះ​ពេល​ហ្វឹកហាត់​នាំ​​ឲ្យ​ អ៊ុំ ដាវិន ​ចាញ់ អ៊ុក ស្រី​មុំ ​ម្សិល​មិញ

  • 2017-11-22 02:46:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​អ៊ុំ ដាវិន បាន​ប្រកួត​ចាញ់​​​​ក្រោម​ដៃ​ម្ចាស់​មេដាយ​មាស​ពិភព​លោក អ៊ុក ស្រី​មុំ កាល​ពី​ម្សិល​មិញ​នេះ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​​ ដោយ​ពិន្ទុ ៣៦-២១ ដែល​ធ្វើ​ឲ្យ​កីឡា​ការិនី​វ័យ​ក្មេង​រូប​នេះ​ទទួល​​បាន​ត្រឹម​ជើង​ឯក​រង​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧ នៅ​​ពហុ​កីឡដ្ឋាន​ជាតិ។ ​

អ៊ុំ ដាវិន

​ក្រោយ​បរាជ័យ​​កីឡា​ការិនី​ដែល​កំពុង​សិក្សា​ថ្នាក់​ឆ្នាំ​ទី​១ នៅ​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ​រូប​នេះ​​​គិត​ថា មក​ពី​កង្វះ​ពេល​វេលា​ហ្វឹកហាត់​ដោយ​សារ​ជាប់​រវល់​ជា​មួយ​ការ​សិក្សា។ ​ដាវិន បន្ថែម​ថា ប៉ះ​​រៀមច្បង​ ស្រី​មុំ ​​រូប​គេ​ស្ទើរ​ដឹង​​លទ្ធផល​មុន​ថា​ នឹង​បរាជ័យ​ ដោយ​សារ​កម្រិត​មាន​ភាព​ខុស​គ្នា ​រួម​ទាំង​បទ​ពិសោធន៍។

​កីឡា​ការិនី​រូប​នេះ​​បញ្ជាក់​ថា យ៉ាង​ណា​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​​ អាច​មាន​កម្រិត​ដូច​ម្ចាស់​មេដាយ​មាស​ពិភព​លោក​រូប​នេះ ​ដាវិន ត្រូវ​ការ​​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​សិន ​ដើម្បី​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ហ្វឹកហាត់។ ​ព្រឹត្តិការណ៍​ប្រកួត​ប៉េតង់​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧ មាន​ ២១ ក្លឹប​សមាគម​ចូល​រួម ដែល​ពេលវេលា​បញ្ចប់​ការ​ប្រកួត​គ្រោង​បិទ​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង ២:៣០ នាទី​រសៀល៕

សកម្មភាព​ប្រកួត​​ថ្នាក់​ជាតិ​ម្សិល​មិញ​៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​